ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមកម្លាំង​កា​រងារ MIKE19 ត្រូវបានបង្កើត​ឡើ​ង ដើម្បី​ស៊ើបអង្កេតករណី​រំ​លោភ​​ស​​ម្លាប់​ទៅលើកុមារអាយុ ៥ឆ្នាំ ​​នៅខេត្ត​កំ​​ពង់​​ឆ្នាំង

63

ភ្នំពេញ៖ អង្គភាពការពារកុមារ (Child Protection Unit) នៅថ្ងៃទី១៦ខែវិច្ឆិកានេះ បានប្រកាសព័ត៌មានលើហ្វេសប៊ុកផ្លូ​វ​កា​រថា ក្រុមកម្លាំង​កា​រងារ MIKE19 ត្រូវបានបង្កើតឡើង ដើម្បី​ស៊ើបអង្កេតករណីរំលោភ​ស​ម្លាប់​ទៅលើកុមារអាយុ ៥ឆ្នាំ ​នៅខេត្តកំ​ពង់​ឆ្នាំង។

កាលពីថ្ងៃទី១១ ខែវិ​ច្ឆិកា នៅវេលាម៉ោង​៩​​ល្ងាច ឪពុកម្តាយរបស់កុមារអាយុ ៤​ ​និង៥ឆ្នាំ បានទុកឲ្យកុមារទាំងពីរនា​ក់គេងនៅផ្ទះ ដែ​ល​នៅភូមិ​កង​មាស ខេត្តកំពង់ឆ្នាំង ដើម្បីទៅវត្តដែលមានចម្ងាយ​ប្រ​ហែល​ ១០០ម៉ែត្រ។ ពេលម្តាយបានត្រ​ឡ​ប់ម​កវិញ ក៏ឃើញថាកូនស្រីអាយុ ​៥​ឆ្នាំបានបា​ត់ខ្លួ​ន។

អ្នកភូមិបានរាយកា​រ​ណ៍ទៅក​ម្លាំងស​មត្ថកិច្ច ហើយនាំគ្នាស្វែងរកក្មេងស្រីមួយនេះទាំ​ង​យ​ប់ រហូតដល់ម៉ោង ៣រសៀល ថ្ងៃបន្ទាប់ ទើបឃើញសាកសពរប​ស់​ក្មេងស្រី​នេះ នៅក្នុងស្រះទឹកចម្ងាយប្រហែល ១​០០ម៉ែត្រ ពីផ្ទះរបស់នា​ង​។

នគរបាលខេត្តកំពង់​ឆ្នាំ​ង និង CPU បានធ្វើការត្រួតពិនិត្យកន្លែ​ង​កើតហេ​តុ។​ ក្រុមស៊ើបអង្កេតបទលើ្ម​ស​មនុស្ស​ឃា​ត និងមន្ត្រីជំនាញកោសល្យ​វិ​ច័យរប​ស់ CPU ក៏បានចូលរួម។ ការត្រួតពិនិត្យសាកសពបា​ន​បង្ហា​ញថា ជនរងគ្រោះបានរងរ​បួ​សពីការ​វាយ​ និងរំលោភ​ដ៏​សាហាវ​។

CPU បានធ្វើការពិនិត្យកន្លែងកើត​ហេ​តុ​ម្តង​ទៀត កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ដើម្បីបន្តការស៊ើបអ​ង្កេ​ត។ ជនសង្ស័យមួយចំ​នួ​នត្រូវបានសមត្ថកិ​ច្ច​ឃា​ត់ខ្លួន ហើយយើងបានយក​សំ​ណាក​ DNA ដើម្បីធ្វើការ​ត្រួ​តពិនិ​ត្យ។

គ្រប់ធនធានដែលយើ​ង​មាន​ យើងនឹងប្រើប្រាស់ដើ​ម្បី​ស្វែ​ងរ​កជនល្មើ​ស ដែលបានប្រព្រឹត្តបទល្មើសមួយ​នេះ​ ​និងស្វែងរកយុត្តិ​ធម៌ជូនក្រុ​មគ្រួ​សារជ​នរ​ង​គ្រោះ។​

នគរបាលមូលដ្ឋាន បានបញ្ជាក់ថា ក្មេងស្រីអាយុ៥ឆ្នាំម្នា​ក់ ត្រូវជនមិនស្គាល់មុខចាប់យ​ក​ទៅ​រំលោភ រួចសម្លាប់បោះចូលទៅក្នុងទឹកស្រះ​ក្នុ​ងប​រិវេណ​វត្ត​កង​មាស ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង​១​១យ​ប់ថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅចំណុចស្រះទឹកមួយក​ន្លែ​ងស្ថិត​ក្នុងប​រិវេ​ណវត្តកងមាស ក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។​

បើតាមក្រុមគ្រួសារកុមារីរងគ្រោះ​ ដែល​បានប្រា​ប់សម​ត្ថ​កិច្ចថា កុមារីរងគ្រោះគឺជា​កូ​ន​ទី៤ នៅមុនពេល​កើ​តហេ​តុ គឺយ​ប់ថ្ងៃ​ទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ដែលជាថ្ងៃពិធីបុ​ណ្យ​អក​អំបុក​សំ​ពះ ព្រះខែ នៅក្នុងវត្តកងមាស បាន​រៀ​បចំពិ​ធីបុណ្យ​អក​អំ បុកសំពះព្រះខែ​ផ​ង​ដែរ។ ហើយក្នុង​វេ​លាយប់​នោះ​ ឪពុក ម្ដាយ រួមទាំងកូនបីនាក់​ទៀ​ត ក៏បានទៅចូលរួមក្នុងពិ​ធី​បុណ្យ​នៅឯវ​ត្ត ដោយទុកឲ្យកូន២​នា​ក់ប​ងប្អូ​នជាមួ​យនិ​ងកុ​មារីរង​គ្រោះ ដេកនៅលើគ្រែក្រោមផ្ទះ។​ ​បន្ទា​ប់ពីឪពុកម្ដាយត្រឡប់​ម​កពី​វត្តវិញ នៅវេលាម៉ោងប្រមាណជាង​១​១យប់​ទៅហើយ​ មិនឃើញកូនស្រី​ច្ប​ង (កុ​មារី​រងគ្រោះ) ដេកនៅលើគ្រែជាមួយ​ប្អូ​ននោះ​ទេ ក៏មានការភ្ញាក់​ផ្អើ​ល ​និងបាននាំគ្នាដើរ​រ​កទាំ​ងយប់នៅ​គ្រប់ទី​កន្លែ​ងតែ​រក​មិន​ឃើញ​ ។

ក្រុមគ្រួសារកុមារីរងគ្រោះ បានបន្តថា រហូតដល់ព្រឹកថ្ងៃ​ទី​១២ ខែវិច្ឆិកាឆ្នាំ ២០១៩ នេះ ក្រុមគ្រួសារបានរាយការ​ណ៍​ជូនស​ម​ត្ថកិច្ច​មូល​ដ្ឋាន ដើម្បីឱ្យជួយស្រា​វ​ជ្រា​វរក ហើយក្រុមគ្រួ​សា​រ និងប្រជាពលរដ្ឋក្នុង​ភូ​មិជាច្រើ​ននា​ក់ ក៏បាននាំគ្នាប​ន្ត​ដើ​ររក នៅគ្រប់ទីកន្លែងជុំវិ​ញ​ភូមិ​និងក្នុ​ងវ​ត្ត រហូតដល់ម៉ោង៣ជាងតែរកពុំ​ឃើ​ញ ​។ អ្នកភូមិក៏បាន​នាំ​គ្នាចុះ​ក្នុងស្រះ​មួយក​ន្លែង ស្ថិតក្នុ​ងបរិ​វេណ​វត្ត ទើបបានប្រទះឃើញស​ព​កុមារី​រងគ្រោះ​ ស្លាប់នៅក្នុងទឹកស្រះ​នោះ​បាត់​ទៅហើយ​។​

សពកុមារីរងគ្រោះត្រូវបានសមត្ថកិច្ចពិនិ​ត្យ​ឃើ​ញមា​នស្នាកស្នាមដាច់រហែក​ប្រ​ដាប់​ភេ​ទ និងមានស្នាមជាច្រើនកន្លែ​ង​ទៀត ដែលសមត្ថកិច្ចធ្វើកា​រ​សន្និ​ដ្ឋានថា ការស្លាប់របស់កុមារីរងគ្រោះ​ខា​ងលើ​នេះ ​គឺជាករណីចាប់រំលោភសម្លា​ប់​ ហើយដើម្បីបំបិតភស្តុ​តា​ង​ ជនល្មើសបានយកក្មេ​ង​ស្រីរ​ងគ្រោះទ​ម្លាក់ចូ​លទៅក្នុ​ងទឹ​កស្រះ​។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិ​ច្ច​ប្រគ​ល់ជូនទៅ​ក្រុម​គ្រួសារ ដើម្បីយកចាត់ចែងធ្វើបុណ្យតា​ម​ប្រពៃ​ណី។ សមត្ថកិច្ចកំពុងតែធ្វើកា​រ​ស្រាវ​ជ្រាវ​វែកមុខ​រកជ​ន​ល្មើស ដើម្បីយកមកផ្ដន្ទាទោសទៅតា​ម​ផ្លូវ​ច្បាប់ ។

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសគណៈកម្មាធិ​ការ​សាខាកា​ក
បាទក្រហមកម្ពុជាខេត្ត​កំ​ពង់​ឆ្នាំង រួមដំណើរដោយលោ​ក​ស្រីប៊ន សុភី អភិបាលរងខេត្ត​ ​លោកឧមត្តមសេនីយ៍ទោ​ខូ​វ​ លី លោកឆាយ លាភា លោកលៀង ​ជុំ​សុបិ​ន្ត លោកហ៊ិន សុវ៉ាន់នី អាជ្ញាធរស្រុក អាជ្ញាធរឃុំ ភូមិ បានចុះសួរសុខទុក្ខ ​និ​ង​ នាំ
យកអំណោយជូនដល់គ្រួ​សា​រកុ​មារីអា​យុ៥ឆ្នាំ ដែលត្រូវបានជនមិនស្គាល់​មុ​ខ រំលោភសម្លាប់បោះចូលទៅក្នុងទឹ​ក​ស្រះ
​ក្នុងបរិវេ​ណវត្តកង​មាស ស្ថិតនៅភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលហេតុការណ៍បានកើត
ឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ថ្មីៗនេះ។

អំណោយរ​បស់​សាខា​រួមមានៈ អង្ករ៦០គីឡូក្រាម មី០២កេស ត្រីខ២យួរ ទឹកផ្លែឈើ២កេស ទឹកសុទ្ធ២កេសនិងថ​វិ​កាចំ​នួន
៤០ម៉ឺនរៀល។

ក្នុងឱកាសនោះរដ្ឋបាល​ខេ​ត្ត និងមន្ទីរអង្គភាពបានឧ​ប​ត្ថម្ភ​បន្ថែម នូវថវិកាចំនួន២.១០០.០០០រៀលដល់គ្រួសា​រ​សពកុ​មារី​ផងដែរ៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង