ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រខ្មែរ និងប្រធានាធិតីចិន និងថ្នាក់ដឹកនាំកំពូលៗកម្ពុជា-ចិន ផ្ញើសារទៅវិញទៅមក ក្នុងឱកាសខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន

67

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ គឺជាថ្ងៃចំនៃខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលទំនាក់ទំនងនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ផលប្រយោជន៍ជូនប្រទេសទាំងពីរទៅវិញទៅមក។ ដើម្បីអបអរសាទរដល់ខួបទំនាក់ទំនងការទូតនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ក្នុងនាមព្រះមហាក្សត្ររបស់ព្រះរាជាណាចក្រកម្ពុជា និងលោក ស៊ី ជីនពីង ប្រមុខរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្វាយ និងផ្ញើសារទៅវិញទៅមក។

ដើម្បីអបអរសាទរដល់ខួបទំនាក់ទំនងការទូតនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ញើសារទៅវិញទៅមក ដែលបង្ហាញឱ្យឃើញអំពីភាពស្អិតល្មួត នៃទំនាក់ទំនងរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ ចំណែក លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និង លោក វ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ញើសារជូនគ្នាទៅវិញទៅមក ផងដែរ។

ក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរ ព្រះអង្គមានព្រះរាជបន្ទូលថា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរបស់យើងឆ្នាំនេះ នឹងពង្រឹងចំណងទាក់ទងជាបងប្អូនរវាងប្រជាជនយើងទាំងពីរ ហើយនឹងធ្វើឲ្យស៊ីជម្រៅបន្ថែមទៀត នូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់ប្រទេសយើងទាំងពីរ។ ព្រះអង្គមានព្រះរាជបន្ទូល កោតសរសើរចំពោះសមិទ្ធផលគួរឲ្យកត់សម្កាល់នៃប្រទេសចិន ដែលបានឈានចេញពីដំណាក់កាលកំណើនឆាប់រហ័ស ចូលក្នុងដំណាក់កាលឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ តាមរយៈនាវានុវត្តន៍ និងកំណើនបៃតង ក្រោយការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខូវិស័យវែងឆ្ងាយរបស់ឯកឧត្តម។ ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ លើពិភពលោក ចិនបាននិងកំពុងដើរតួនាទីដ៏សំខាន់លើវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងពិភពលោក ដែលបាននាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រទេសនានា រួមទាំងកម្ពុជាផងដែរ។

ចំណែកប្រធានាធិបតីចិន លោកស៊ីជីនពីង បានថ្លែងថា ទូលបង្គំផ្តល់សារសំខាន់យ៉ាងខ្លាំងលើការអភិវឌ្ឍទំនាក់ទំនងចិនកម្ពុជា ហើយសង្ឃឹមថា ភាគីទាំងពីរ នឹងបន្តធ្វើការរួមគ្នាដើម្បីជំរុញមិត្តភាពជាប្រពៃណី និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងដើម្បីកសាងសហគមន៍ចិនកម្ពុជា ដែលមានវាសនារួមគ្នាជាយុទ្ធសាស្រ្ត ឈានទៅសម្រេចបាននូវការអភិវឌ្ឍ និងវិបុលភាពរួម។

ខាងក្រោមនេះជាព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរ និងសាររបស់លោកប្រធានាធិបតី ស៊ី ជីនពីង រួមជាមួយសាររបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ៖

អត្ថបទដែលជាប់ទាក់ទង