ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាន់ ម៉េងហុងបង្ខំឲ្យលីន និមលលើកទង់ជ័យ ស ទឹកទី៣

89

ភ្នំពេញ៖ក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី១៦វិច្ឆិកាអ្នកប្រដាល់ជើងថ្មីកាន់ ម៉េង

​ហុងក្លិបនាគរាជចតុមុខបានបង្ខំឲ្យអ្នកប្រដាល់លីន និមលក្លិបបូរីរាជសីហ៍មានរិទ្ធលើកទង់ជ័យ ស មុនស្នូរជួងបញ្ចប់ទឹកទី៣

បន្ទាប់ពីទទួលរងការវាយលុកយ៉ាងសន្ធាប់នោះ ។

នៅទឹកទី១និមលបានព្យាយាមប្រើស្នៀតចម្លែកៗដើម្បីសម្លុតស្មារតីម៉េងហុង ។តែសម្រាប់ម៉េងហុងដែលជាម្ចាស់

​ជើងឯកថ្នាក់ជាតិឆ្នាំ២០១៩លើប្រភេទទម្ងន់៥១គីឡូក្រាមនោះគេក៏បញ្ចេញស្នៀតប្លែកៗរួមទាំងស្នៀតនាគវ័ធកន្ទុយសងវិញ

យ៉ាងធ្ងន់ៗមិនតែប៉ុណ្ណោះម៉េងហុងក៏ប្រើស្នៀតជង្គង់ហោះ និងលោតផ្កាប់ចានធ្វើឲ្យនិមលបានត្រឹមតែដកថយ និងការពារ

​ប៉ុណ្ណោះ ។

មកដល់ទឹកទី៣និមលវ៉ៃលែងចេញតែម្ដង ។ក្នុងស្ថានភាពបែបនេះម៉េងហុងក៏លោតប្រើស្នៀតជង្គង់ហោះសង្គ្រប់

​ទៅលើនិមលធ្វើឲ្យនិមលលើកទង់ជ័យ ស សុំចុះចាញ់តែម្ដង ។

ធន អៀងឡេងក្លិបកងយោធពលខេមរភូមិន្ទបានយកឈ្នះសាន់ វាសនាក្លិបនាគរាជចតុមុខដោយពិន្ទុទាំងមិនសូវ

​ស្រួលខ្លួនប៉ុន្មានឡើយ ។

២ទឹកដំបូងស្ថានភាពនៃការប្រកួតហាក់ដូចជាមិនមាននរណាលើនរណានោះទេមិនតែប៉ុណ្ណោះការវ៉ៃចេញរបស់

​វាសនាធ្វើឲ្យអៀងឡៃចង់គាំងម្ដងៗដែរ ។ចាប់ពីទឹកទី៣ទៅអៀងឡេងចាប់ផ្ដើមមានប្រៀបវិញម្ដងមិនតែប៉ុណ្ណោះការវ៉ៃចេញ

​របស់អៀងឡេងចំគោលដៅបានច្រើនទៀតផង ។

ការវ៉ៃចេញរបស់វាសនាមិនត្រឹមតែមិនមានប្រសិទ្ធិភាពប៉ុណ្ណោះទេតែគេត្រូវអៀងឡេងវាយឲ្យមានរបួសនៅចុង

ចិញ្ចើមឆ្វេងនៅទឹកទី៤ទៀតផង ។ទោះជាយ៉ាងណាក៏ពួកគេទាំង២ប្រកួតគ្នារហូតចប់ទឹកទី៥ដោយធន អៀងឡេងឈ្នះសាន់

វាសនាដោយពិន្ទុ ។

ចំពោះជំនួបរវាងអ្នកប្រដាល់ជើងចាស់២រូបវិញនោះមាស សុជាតិក្លិបក្រុងប៉ោយប៉ែតកីឡាប្រកួតឈ្នះអ្នកប្រដាល់

​ចៅ ផលឌឿក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងដោយពិន្ទុ ។

អ្នកប្រដាល់ទាំង២រូបនេះមិនវ៉ៃបំពានគ្នាឡើយគឺគេវ៉ៃដោយប្រើបច្ចេកទេសពិសេសគេប្រើកណ្ដាប់ដៃវ៉ៃគ្នាភាគច្រើន

ហើយគេវ៉ៃតាមរបៀបចាស់ទុំ និងប្រើស្នៀតប្លែកៗដើម្បីបង្ហាញអ្នកជំនាន់ក្រោយ ។ពួកគេប្រកួតគ្នាពេញ៥ទឹកដោយជ័យជំ

​នះបានទៅលើមាស សុជាតិទាំងប្រផិតប្រផើយប៉ុណ្ណោះ ។

ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះផាន់ គ្រាន់ក្លិបម្កុដរាជសីហ៍ត្រូវអ្នកប្រដាល់ថៃកៀតភេច វ័រ

ស៊ូនឿន(Kiet Phichvor Souneun)ធ្វើឲ្យមានបញ្ហាជង្គង់ហើយត្រូវអាជ្ញាកណ្ដាលរាប់៨នៅទឹកទី១ ។នៅទឹកទី៣ផាន់ គ្រាន់ត្រូវ

អាជ្ញាកណ្ដាលរាប់៨ម្ដងទៀតតែផាន់ គ្រាន់នៅបន្តការប្រកួតបាន ។

តែមិនទាន់ចប់ទឹកទី៣ផងអ្នកប្រដាល់ថៃរូបនេះជ្រុលអុកមួយជង្គង់ចំពងផាន់ គ្រាន់ធ្វើឲ្យផាន់ គ្រាន់ចុកហើយដេក

លែងងើប ។លោកងួន និតដែលជាអាជ្ញាកណ្ដាលសម្រេចចិត្តផ្ដល់ជ័យជំនះឲ្យផាន់ គ្រាន់ឈ្នះ ។នេះបានចំជាខ្មោចងាប់ក្ដ

ខឹងមែន ៕

អត្ថបទដែលជាប់ទាក់ទង