ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គោយន្ដច្នៃ​កន្រ្ដៃយ៍ដឹកអនុផលឬស្សីស្រស់ប្រ​ហារអ្នកបេីកម៉ូតូ​ហុងដា​ផ្ងារជេីងនៅ​ស្រុកឱរ៉ាល់​

46

កំពង់ស្ពឺ​ ÷​ ថ្ងៃសៅរ៍ថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២១៩វេលាម៉ោង១៧:៥០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡេីងរវាងម៉ូតូហុងដាមួយគ្រឿងបុកជាមួយគោយន្តកន្ត្រៃយ៍ពីក្រោយបណ្តាលឲ្យរងរបួសមនុស្ស០១នាក់ធ្ងន់នៅចំណុចភូមិទួលឈើនាងឃុំសង្កែសាទបស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺលើផ្លូវជាតិលេខ៤៤ចន្លោះគីឡូម៉ែត្រ​(៤៥៤៦)

មុនពេលកើតហេតុមានគោយន្តកន្រ្ដៃយ៍០១គ្រឿម៉ាក​ TOTA ពណ៍ក្រហមដឹកឬស្សីបើកបរក្នុងទិសដៅពីលិចទៅកើតអ្នកបេីកឈ្មោះអ៊ុកពិសិដ្ឋភេទប្រុសអាយុ២៣ឆ្នាំមានទីលំនៅភូមិខ្លាជល់ឃុំទួលសាលាស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺលុះមកដល់ចំណុចខាងលើស្រាប់តែមានម៉ូតូ០១គ្រឿងម៉ាក​ HONDA Dream C125 ពណ៍ខ្មៅស៊េរីឆ្នាំ២០១៧ពាក់ផ្លាកលេខកំពង់ស្ពឺ1J-​3653 បើកបរដោយឈ្មោះវុតវណ្ណាភេទប្រុសអាយុ៣៤ឆ្នាំមានទីលំនៅភូមិមនោរម្យឃុំហោងសំណំស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺបើកក្នុងល្បឿនលឿនបានបុកគោយន្តពីក្រោយផ្នែកខាងឆ្វេងបណ្តាលអោយរងរបួសធ្ងន់ព្រមទាំងខូចខាតម៉ូតូ០១គ្រឿងធ្ងន់ធ្ងរ។

តាមការបញ្ជាក់ពីមន្ត្រីជំនាញចរាចរណ៍ថាហេតុការណ៍អាក្រក់បែបនេះសំរាប់ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡេីងដោយមធ្យោបាយគោយន្ដច្នៃកន្រ្ដៃយ៍មិនមែនជាលេីកទីមួយនោះទេសំរាប់គ្រោះថ្នាក់បែបនេះ​ ! ដោយសារតែការបេីកបរលឿនពេកបាត់ម្ចាស់ការនិងការផ្ទុកអនុផលដេីមឬស្សីស្រស់មិនមានការប្រុងប្រយ័ត្នដោយចងឬដាក់សញ្ញាសម្គាល់អ្វីអោយអ្នកដំណេីរបានមេីលឃេីញងាយគេចផុតពីគ្រោះថ្នាក់។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលបានចាប់យកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ជាបណ្ដោះអាសន្ន»​ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យចរាចរណ៍ខេត្ដចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង