ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រាន់តែឲ្យបកស្រាយចំនួន 9 ចំណុច ពាក់ព័ន្ធនឹងចំណូលរបស់សមាគម ក៏កើតកំហឹងដាក់ពាក្យបណ្ដឹង

232

ភ្នំពេញ៖ លោកអ៊ឹម ជីវ៉ា បានឆ្លើយតបទៅនឹងលោកហេង ឡុងថា គ្រាន់តែឲ្យបកស្រាយចំនួន 9 ចំណុច ពាក់ព័ន្ធនឹងចំណូលរបស់សមាគម ក៏កើតកំហឹងដាក់ពាក្យបណ្ដឹងនៅតុលាការទៅវិញ ដោយលោកអះអាងថា អាងអីប្ដឹងៗ។

តារាសម្តែង លោកអ៊ឹម ជីវ៉ា នៅថ្ងៃទី 17 ខែវិច្ឆិកា បានសរសេរសារលើហ្វេសប៊ុក ឆ្លើយតបនឹងលោកហេង ឡុងថា
អីយ៉ា.. គ្រាន់តែអោយជួយបកស្រាយបំភ្លឺ៩ចំណុច រឿងសមាគមសោះ ម៉េចក៏កើតក្តីក្តៅក្រហាយ ភ័យស្លន់ស្លោដល់ថ្នាក់ដាក់ពាក្យបណ្តឹងទាំងពីរនាក់គូរស្នេហ៍ចឹងណ៎ …។

លោក បានលើកឡើងទៀតថា ជាទូទៅសមាជិកក្រុមប្រឹក្សា គេមានសិទ្ធិសួរតើ ហេតុអីបានជាខ្ញុំអោយបកស្រាយបំភ្លឺជាសាធារណៈអោយគេបានដឹង ពីព្រោះ សិល្បករជាច្រើននិងមហាជនក៏គេចង់ដឹងដែរថា លុយចំណូលក្នុង១ឆ្នាំ ១៨ម៉ឺនដុល្លារច្រើនណាស់ តើចំណាយទៅណាខ្លះ?? ធ្វើអីខ្លះ ?? បកស្រាយទៅចប់បាត់ហើយ ម៉េចដល់ថ្នាក់ដាក់ពាក្យបណ្តឹងវើយអើយ…! បើមាសសុទ្ធបកស្រាយទៅ អោយមហាជនគេបានគេបានដឹងលឺផង ។

លោកអ៊ឹម ជីវ៉ា បានបញ្ជាក់ថា ”
ខ្ញុំយល់សប្តិយប់មិញថា លុយដែលគេយកមកជួយចាស់ជរាយកទៅថតកុនជិតអស់ហើយ ហើយខាតទៀត ឬក៏ដូចការយល់សប្តិរបស់ខ្ញុំ មិនពិតទេ អ៊ឹមជីវ៉ា .. នេះខ្ញុំដេកយល់សប្តិទេណា?? តិចគ្រាន់តែយល់សប្តិខឹងយល់សប្តិពីនាក់គូរស្នេហ៍ទៀតចុះ ។
អាងអីបន្តិចប្តឹង អាងអីបន្តិចប្តឹង បើប្តឹងតែម្នាក់មិនអីទេ តែនេះប្តឹងពីរនាក់គូរស្នេហ៍ទាំងពីតែម្តងណ៎ លេងចឹងមិនយុត្តិធម៌ទេ ហាឡើងលេងពីរព្រួតមួយចឹងនោះ ចឹងបានគេហៅថាឆ្នាំងណាគ្របមែន។
អូ…រំលឹកបន្តិចបងប្រុសហេងឡុងនិងអ្នកបងចនចាន់ ស្គាល់ DJ អារីយ៉ាដែលស្លាប់ទៅហើយទេ បើចាំបានសូមជួយយក….. ដើម្បីអោយវិញ្ញាណក្ខន្ធ គ្នាអស់ចិត្ត ។
Ok បើពីរព្រួតមួយទៅហើយ ចាំជួបគ្នានៅតុលាការចុះ ច្បាប់គឺច្បាប់ ពួកយើងត្រូវធ្វើតាមច្បាប់ គោរពតាមច្បាប់ដែលមានចែងក្នុងងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា coming soon..! ។

លោក ហេង ឡុង បានលើកឡើងថា អាណិតអ្នកសិល្បៈខ្លះណាស់ អត់យល់ច្បាប់ តែតាំងខ្លួនជាអ្នកចេះច្បាប់។
អ្នកមានកាតព្វកិច្ច និងសិទ្ធិទទួលបានរបាយការណ៍ហិរញ្ញវត្ថុ មាន៥ស្ថាប័ន បើយើងនិយាយលម្អិត។
១. ម្ចាស់ជំនួយ
២. សមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគម
ដែលជាម្ចាស់ជំនួយ។
៣. សាលក្រមតុលាការ
៤. ក្រសួងមហាផ្ទៃ
៥. ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ
ហើយបើខ្ញុំហ៊ានបញ្ចេញរបាយការណ៍ក្រៅពី៥ស្ថាប័នខាងលើនេះ អ្នកដែលជាប់ទោសគឺ ហេង ឡុង ហ្នឹងហើយ សូម្បីតែសមាជិករបស់សមាគម ក៏មិនមានសិទ្ធិទទួលបានរបាយការណ៍នេះដែរ។
សុំផ្ដាំទៅអ្នកសិល្បៈដទៃទៀត ប្រយ័ត្នប្រយែងចូលអន្ទាក់ច្បាប់ដោយមិនដឹងខ្លួន។

លោកថា
អ្វីដែលយើងមិនចង់ជួបគឺគេចមិនរួច ខ្ញុំបានរៀបចំពាក្យបណ្ដឹងរួចរាល់ហើយប៉ុន្តែដោយសារថ្ងៃនេះជាថ្ងៃសៅរ៍ទើបពាក្យបណ្ដឹងនេះមិនទាន់ទៅដល់តុលាការ។ មានតែច្បាប់ទេទើបអាចបញ្ជាក់ថា យើងជាមនុស្សបែបណា?

ខ្ញុំគ្រាន់តែចង់បកស្រាយចំណុចសំខាន់ៗខ្លះនៅអ្វីដែលប្អូន អុឹម ជីវ៉ា បានផុសប៉ះពាល់កិត្តិយសរបស់ខ្ញុំ ក៏ដូចជាសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលជាសមាគមម្ចាស់ “មូលនិធិសិល្បៈចាស់ជរា”។
អ្នកដែលមានសិទ្ធិ និងកាតព្វកិច្ចមើលរបាយការណ៍ហិរញ្ញវត្ថុរបស់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម គឺមានមនុស្សបីប្រភេទ:
១. ម្ចាស់ជំនួយ
២. សមាជិកក្រុមប្រឹក្សាភិបាល
៣. សាលក្រមតុលាការ

សូមបញ្ជាក់: ប្អូន អុឹម ជីវ៉ា ជាអតីតសមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ មិនមែនជាអតីតសមាជិកក្រុមប្រឹក្សាភិបាលរបស់ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលជាម្ចាស់មូលនិធិឡើយ ហើយបច្ចុប្បន្ននេះក៏ប្អូនបានលាឈប់ហើយដែរ។

រាល់បាយការណ៍ហិរញ្ញវត្ថុរាយការណ៍ទៅម្ចាស់ជំនួយសុទ្ធតែភ្ជាប់ជាមួយនឹងរបាយការណ៍សវនកម្មពីខាងក្រៅ ដើម្បីធានាបានតម្លាភាព។

តើបងប្អូនដែលឃើញមានស្ថាប័នអង្គការ ឬសមាគម ណាបង្ហោះជាសាធារណៈនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនទេ?

តើប្អូនធ្វើក្នុងចេតនាអ្វីឲ្យពិតប្រាកដ?៕

យយយ

អត្ថបទដែលជាប់ទាក់ទង