ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តហោះ ដឹកលោកស្រី ហ៊ីលឡារីគ្លីនតុន ចុះចតបន្ទាន់ បន្ទាប់ពីបញ្ហាមេកានិច

56

នាវិកបានបញ្ជាក់ថា យន្ដហោះបានចាប់ផ្តើមរ​ង្គោះរង្គើ ក្នុងអំឡុងពេលហោះហើរ ហើយពួកគេត្រូវត្រឡប់ទៅច្រកទ្វារវិញ។ ក្រោយពេលកើតហេតុ ពួកគេបានរក​ឃើ​​ញ​កម្ទេ​​ច​កម្ទីដែក នៅតំបន់នោះ។

យោងតាមប្រភពពីស​មត្ថ​កិច្ចបានឲ្យដឹងថា ការហោះហើររបស់ក្រុមហ៊ុនអាកា​ស​ចរណ៍អាមេរិចអ៊ែរឡាញលេខ ២១៤៤ ជាមួយហ៊ីលឡារីគ្លីនតុន បានវិលត្រឡប់មកខ្លោងទ្វារវិញ បន្ទាប់ពីទទួលរងនូវបញ្ហាមេកានិច។​

យន្តហោះនេះ ធ្វើដំណើរពីអាកាសយានដ្ឋា​ន​ LaGuardia ក្រុងញូវយ៉ក​ ឆ្ពោះទៅអាកាសយានដ្ឋានជាតិ​រីហ្គែន របស់ទីក្រុងវ៉ាស៊ីនតោន។

ក្រុមហ៊ុនអាកាសចរណ៍បានរាយការ​ណ៍ថា អ្នកដំណើរបានហោះហើរមួ​យ​ទៀត ទៅកាន់ទីក្រុងវ៉ា​ស៊ីន​តោន ជិតពីរម៉ោងក្រោយ​ម​ក។

លោកស្រីគ្លីនតុន​ មិន​ទាន់ធ្វើអត្ថាធិ​ប្បា​យអំពីឧប្បត្តិហេតុនេះទេ៕

អត្ថបទដែលជាប់ទាក់ទង