ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីក្រុងប៉េកាំង អំពាវនា​វឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់“ ការបញ្ចេញសាច់ដុំ” នៅសមុទ្រចិនខាងត្បូង

62


កាលពីដើមខែវិច្ឆិកា នាវាចម្បាំងមីស៊ីល ដឹកនាំដោយសហរដ្ឋអាមេរិ​ក បានបើកតាមច្រកសមុទ្រតៃវ៉ាន់ រវាងចិន និងកោះតៃវ៉ាន់ ដោយការឆ្លងកាត់នេះជាលើកទី ៩ ធ្វើដោយកងនាវាចរអា​មេរិកនៅឆ្នាំនេះ។

នៅក្នុងកិច្ចពិភាក្សាការពា​រជាតិ កាលពីថ្ងៃចន្ទ នៅទីក្រុងបាងកក រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe បានទទូចដល់រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Mark Esper ឲ្យ បញ្ឈប់ការបញ្ចេញសាច់ដុំរបស់ខ្លួន នៅក្នុងសមុទ្រចិនខា​ងត្បូង និងចៀសវាងបន្ថែម“​ ភាពមិនប្រាកដប្រជាថ្មី​ៗ” លើកោះតៃវ៉ាន់ ដោយសង្កត់ធ្ងន់លើភាពតានតឹង រវាងប្រទេសមហាអំណាចទាំ​ង​ពីរ លើពិភពលោក។ ទីភ្នាក់ងាររ៉យទ័រ បានរាយការណ៍។

យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian រដ្ឋមន្ត្រីបានអំពាវនាវ ដល់សមភាគីអាមេរិក របស់លោក ឱ្យបញ្ឈប់ការបញ្ចេញសាច់ដុំ នៅសមុទ្រចិនខាងត្បូ​ង និងកុំបង្កនិងបង្កើនភា​ពតា​នតឹង នៅសមុទ្រចិនខាងត្បូ​ង។
រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើ​យតបណាមួយ ពីសហរដ្ឋអាមេរិកនៅឡើយទេ ទោះបីជាពួកគេ បានស្តីបន្ទោសទីក្រុងប៉េកាំង ចំពោះការធ្វើយោធា នៅសមុទ្រចិនខាងត្បូងក៏ដោយ។

នៅថ្ងៃអាទិត្យនេះលោក Mark Esper បានថ្លែងថា មហាអំណាចអាស៊ីខាងកើត កំពុងបង្កើនការបង្ខិតបង្ខំ និងការបំភិតបំភ័យ ដើម្បីជំរុញគោលដៅយុទ្ធសាស្ត្ររបស់ខ្លួន នៅក្នុងតំបន់។
សហរដ្ឋអាមេរិក ក៏បានចោទប្រកាន់ប្រទេសចិនថា បានពង្រីកវិសាលភាពយោធារបស់ខ្លួន នៅក្នុងតំបន់រួមទាំង តាមរយៈការដំឡើងយោធា នៅលើកោះសិប្បនិម្មិត។ ចិនទទូចថាការដំឡើងរបស់វានៅសមុទ្រចិនខាងត្បូង បម្រើគោលបំណងការពារ ហើយកំពុងត្រូវបានប្រើជាចម្បង សម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ និងកម្មវិធីសុវត្ថិភាពដែនសមុទ្រ៕

អត្ថបទដែលជាប់ទាក់ទង