ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុវត្តគម្រោងផលិត ពូជស្រូវក្រអូប និងផលិតបន្លែសុវត្ថិភាពក្នុងបំណងកាត់ បន្ថយការនាំចូល ចូលរួមជំរុញកំណើនសេដ្ឋកិច្ច

103

បាត់ដំបង៖ អគ្គនាយកដ្ឋានកសិកម្មបាននិងកំពុងអនុវត្តគម្រោងស្តីពី ការជំរុញផលិតកម្មស្បៀងដែលគម្រោងនេះបានទទួល ការឧបត្ថម្ភថវិកាចំនួន២០,២៥ លានដុល្លារពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គម្រោងនេះមានគោលបំណងផលិតពូជស្រូវក្រអូប និងបន្លែសុវត្ថិភាពដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល ដោយត្រូវអនុវត្តនៅក្នុងខេត្តគោលដៅចំនួន១១ មានខេត្តតាកែវ កណ្តាល ព្រៃវែង កំពង់ចាម កំពង់ឆ្នាំ កំពង់ធំ កំពង់ស្ពឺ ត្បូងឃ្មុំ ពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប។ នេះបើតាមការអះអាងរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ពិព័រណ៌ផ្សារណាត់បន្លែនិងផលិតផលសុវត្ថិភាពគឺជាសមិទ្ធផល មួយរបស់គម្រោងនេះ ហើយត្រូវបានរៀបចំធ្វើគ្រប់ខេត្តគោលដៅ ជាក់ស្តែងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៨ អគ្គនាយកដ្ឋាន សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិព័រណ៌ផ្សារណាត់នេះ នៅក្នុងទីរួមខេត្តបាត់ដំបង ក្រោមអធិបតិភាពលោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានអញ្ជើញជាភ្ញៀវកិត្តិយស មានលោកហឿង សាគន្ធអភិបាលរងខេត្ត លោកថ្នាក់ ដឹកនាំក្រសួង ខេត្ត រួមជាមួយលោក លោកស្រី មន្រ្តីរាជការ និស្សិត អាជីវករ ក្រុនហ៊ុន កសិករផលិតបន្លែ សហគមន៍ផលិតបន្លែសុវត្ថិភាពមានចំនួនប្រមាណ២០០នាក់ បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

មានចំណាប់អារម្មណ៍នាឱកាសនេះ លោកអភិបាលរងខេត្ត សូមធ្វើការគាំទ្រ ព្រោះគម្រោងបានជួយជំរុញនិងបង្កើនការ ផលិតបន្លែនិងផលិតផលសុវត្ថិភាពផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល ធានាសុខភាពសាធារណៈ។

មានមតិនាឱកាសនេះ លោករដ្ឋមន្រ្តីបានកោតសរសើរ ដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្ត មន្រ្តីអនុវត្តគម្រោងដែលបានខិតខំយកអស់កម្លាំងកាយចិត្តអនុវត្តគម្រោងសម្រេចបានលទ្ធផលល្អ ជាពិសេសសូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលដែលបានឧបត្ថម្ភថវិកា ដើម្បីអនុវត្តគម្រោងនេះផ្តោតជាសំខាន់ទៅលើការផលិត ពូជស្រូវក្រអូប និងផលិតបន្លែសុវត្ថិភាពក្នុងបំណងកាត់ បន្ថយការនាំចូល បង្កើនប្រាក់ចំណូលដល់កសិករខ្នាតតូច និងខ្នាតមធ្យម ចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងជាពិសេសធ្វើការអភិវឌ្ឍផលិតកម្មបន្លែ ផ្លែឈើ ធានាសុខភាពសា ធារណៈ បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយភាពក្រីក្រនិងចំណាកស្រុកតាមរយៈ ១.ធ្វើការ បង្វែរទិសដៅផលិតពីការផលិតសម្រាប់ផ្គត់ផ្គង់គ្រួសារទៅជា ការផលិតសម្រាប់ធ្វើកសិពាណិជ្ជកម្មវិញ កែប្រែការផលិត បន្លែក្នុងសួន ទៅជាការផលិតក្នុងចំការ ២.បញ្ចូលបច្ចេក ទេសផលិតដូចជាការជ្រើសរើសពូជ ការប្រើប្រាស់ជី ថ្នាំ ប្រព័ន្ធដំណក់ទឹក ផ្ទះសំណាញ់ដើម្បីកាត់បន្ថយហានីភ័យ បង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដដែល ធានាគុណភាព និងសុវត្ថិភាពបន្លែ តាមរយៈការអនុវត្តកសិកម្មល្អ (GAP) ៣. កែលម្អខ្សែសង្វាក់ផលិតកម្ម ផលិតតាមផែនការ ឬតាមកម្មវិធីច្បាស់លាស់ តាមការបញ្ជាទិញ តម្រូវការ ទីផ្សារ ដោយត្រូវធ្វើកសិកម្មតាមកិច្ចសន្យា ៤.ក្រៅពីការផលិត អ្នកផលិតត្រូវគិតគូ និងពិនិត្យលទ្ធភាពពីការវិចខ្ចប់ ថែរក្សាទុកដាក់ ការកែច្នៃ និងដឹកជញ្ជូនផលិតផលទៅកាន់ទីផ្សារ។
លោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ទាំងយន្តការផលិត និងគោល ការណ៍បច្ចេកទេសផលិត បាននិងកំពុងចូលរួមចំណែកយ៉ាង សកម្មក្នុងការកសាងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០៣០ ដែលត្រូវអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ទៅកសិកម្មទំនើប យន្តូបនីយកម្មកសិកម្ម មានការ ប្រកួតប្រជែង ធននិងបម្រែបម្រួលអាកាសធាតុ។ ដើម្បីធានាបាននូវសុក្រឹត្យភាព យុត្តិធម៌ តម្លាភាព និងការ ប្រកួតប្រជែង លោករដ្ឋមន្រ្តី បានណែនាំឲ្យអគ្គនាយក ដ្ឋានកសិកម្មខិតខំឲ្យអស់លទ្ធភាព ផ្តល់វិញ្ញាបនបត្របញ្ជាក់ ពីគុណភាព សុវត្ថិភាពបន្លែ ផ្លែឈើ និងផលិតផលផ្សេងៗ ជូនផលិតករ សហគមន៍ និងម្ចាស់កសិដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង