ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្តីស្រវឹងស្រា រករឿង និងយកកាំបិតខ្វែវ កាប់ប្រពន្ធ របស់ខ្លួន បណ្តាលឱ្យរងរបួសដៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

54

ឧត្តរមានជ័យ៖ មានករណី ហិង្សាក្នុងគ្រួសារមួយ រវាងប្តីនិងប្រពន្ធ ដោយជនសង្ស័យជាប្តី ផឹកស្រាស្រវឹង រករឿងប្រពន្ធ ហើយបានយកកាំបិតខ្វែវ កាប់ទៅលើប្រពន្ធបណ្តាលឱ្យរងរបួសដៃ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន។

ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ហេតុការណ៍ប្តីកាប់ប្រពន្ធនោះ នៅចំណុចភូមិត្រពាំងស្វាយ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហេតុការនេះ បានកើតឡើងកាសពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។

សមត្ថកិច្ចបានឱ្យដឹងថា ជនបង្ករជាប្តី ដែលកាប់ប្រពន្ធនោះ មានឈ្មោះ រស់ ខន ហៅ ពៅ ភេទប្រុសអាយុ៤៧ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំបេង ស្រុកបន្ទាយអំពិល ប្រពន្ធ ឈ្មោះ ជួ នួន ភេទស្រីអាយុ៥០ឆ្នាំរស់នៅភូមិ ឃុំ ជាមួយគ្នា។
សមត្ថកិច្ចបានបន្តទៀតថា មូលហេតុ ជនសង្ស័យស្រវឹងស្រា ហើយរករឿងនិងយកកាំបិតខ្វែវកាប់ទៅលើប្រពន្ធ បណ្តាលឱ្យត្រូវខ្នងដៃ ខាងស្តាំប្រវែង៥ ស.ម រងរបួស។
បច្ចុប្បន្ន សមត្ថកិច្ច កំពុងសួរនាំនៅអធិការនគរបាលស្រុកបន្ទាយអំពិលនិងកសាងសំណុំរឿងទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង