ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ីហ្គេមលើកទី៣០នេះអត្តពលកម្មមានប៉ុន្មានវិញ្ញាសា?

238

ភ្នំពេញ៖ប្រភេទកីឡាអត្តពលកម្មគឺចាកការប្រមូលផ្ដុំនៃព្រឹត្តិការណ៍កីឡាដែលពាក់ព័ន្ធនឹងការរត់ប្រណៃង កាលោត

ការបោះ និង ការដើរ ។

អត្តពលកម្មគឺជាប្រភពនៃមេដាយមាសដែលមានច្រើនជាងគេបំផុតនៅក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ ពិសេស

​ក្នុការប្រកួតកីឡាអូឡាំពិក ការប្រកួតកីឡាអាស៊ី និងស៊ីហ្គេមនេះឯង ។ប្រទេសដែលកីឡារបស់កេមានសក្ដានុពលលើប្រ

ភេទកីឡាអត្តពលកម្មនោះគេសប្បាយចិត្តនឹងប្រជែងយកមេដាយណាស់ ។

ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីឆ្នាំ២០១៧លើប្រភេទកីឡាអត្តពលកម្ម

​វៀតណាមប្រជែងបានមេដាយចំនួនសរុបចំនួន៣៤គ្រឿងដែលក្នុងនោះមេដាយមាស១៧គ្រឿង ប្រាក់ចំនួន១១គ្រឿង និង

​សំរិទ្ធ៦គ្រឿង ។

កាលនោះវៀតណាមទម្លាក់ថៃទៅចំណាត់ថ្នាក់លេខ២ដោយបានមេដាយមាស៩គ្រឿង ប្រាក់១៣គ្រឿង និងសំរិទ្ធ

១១គ្រឿងក្នុងខណៈដែលម៉ាឡេស៊ីជាម្ចាស់ផ្ទះឈរនៅចំណាត់ថ្នាក់លេខ៣ជាមួយនឹងមេដាយមាស៨ គ្រឿង មេដាយប្រាក់

​៨គ្រឿង និងមេដាយសំរិទ្ធ៩គ្រឿង ។

សម្រាប់ស៊ីហ្គេមលើកទី៣០ឆ្នាំ២០១៩នៅប្រទេសហ្វីលីពីននេះប្រភេទកីឡាអត្តពលកម្មសម្រាប់បុរសមាន២៤វិញ្ញាសា និងនារីមាន២៣វិញ្ញាសា ។

វិញ្ញាសាទាំងនោះមានរត់១.០០០ម៉ែត្របុរស នារីរត់១០០ម៉ែត្របុរស ​នារី រត់ឆ្លងកាត់ឩបសគ្គ១១០ម៉ែត្របុរស និង
​១០០ម៉ែត្រនារី ។រត់២០០ម៉ែត្របុរស នារី រត់១.៥០០ម៉ែត្របុរស នារី រត់Steeplechase ៣.០០០ម៉ែត្រ បុរស នារីដើរចម្ងាយ

២០គីឡូម៉ែត្រ បុរស នារី ។

រត់ឆ្លងកាតឩបសគ្គ៤០០ម៉ែត្របុរស នារី រត់៤០០ម៉ែត្របុរស នារីរត់បណ្ដាក់៤០០ម៉ែត្រ៤ដងបុរស នារី រត់បណ្ដាក់

​១០០ម៉ែត្រ៤ដងបុរស នារីដើរប្រណាំងចម្ងាយ៥០គីឡូម៉ែត្របុរស រត់៨០០ម៉ែត្រនារី ម៉ារ៉ាតុងបុរស នារី ក្រៅពីនេះនៅមាន

​វិញ្ញាសាលោតកំពស់ លោតចម្ងាយ ចោលថាស ញញួរ ស្ន…ទៀតផង ។

សម្រាប់កម្ពុជាពេលនេះលើប្រភេទកីឡាអត្តពលកម្មនៅមិនទាន់ខ្លាំងនៅឡើយទេតែក៏មិនឃ្លាតពីគេឆ្ងាយដែរតែ

​សម្រាប់ឆ្នាំនេះកីឡាករកម្ពុជាមួយចំនួនកំពុងតែលេចធ្លោគួរោចាប់អារម្មណ៍៕

 

អត្ថបទដែលជាប់ទាក់ទង