ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចាប់ផ្ដើមហើយ

103

ភ្នំពេញ៖សម្រាប់ថ្ងៃទី២៣វិច្ឆិកានេះព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement បានឈានដល់វគ្គពាក់

​កណ្ដាលផ្ដាច់ព្រ័តករហើយ ។

ជើងខ្លាំង៤រូបដែលមិនទាន់ស្គាល់ចាញ់ក្នុងវគ្គជម្រុះ៣វគ្គកន្លងមកនោះត្រូវប្រជែងគ្នាដណ្ដើមកៅអីសម្រាប់វគ្គផ្ដាច់

​ព្រ័ត្រ ។អ្នកប្រដាល់សូត្រ ខេវិនក្លិបបក្សីស្លាបដែកត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងព្រឿង សុជាតិក្លិបកងពលធំ

​អន្តរាគមន៍លេខ២នៃក្រសួងការពារជាតិ ។

សម្រាប់វគ្គនេះហើយគឺគ្មានអ្នកខ្សោយជួបជាមួយអ្នកខ្លាំងទៀតទេគឺមានតែអ្នកខ្លាំងជួបជាមួយអ្នកខ្លាំងហើយទាំង

​អ្នកឈ្នះទាំងអ្នកចាញ់សុទ្ធតែទក់សាច់ និង វេទនាដូចគ្នា ។

សូត្រ ខេវិនក្នុងវគ្គជម្រុះ៣វគ្គកន្លងមកក្នុងវគ្គជម្រុះជុំទី១គេបានយកឈ្នះថន ភឿតក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុ

វគ្គជម្រុះជុំទី២ គេបានយកឈ្នះអ្នកប្រដាល់ចិត្រ សុភីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យដោយពិន្ទុដែរ ។ក្នុងវគ្គជម្រុះជុំ

​ទី៣គេក៏បានយកឈ្នះអ្នកប្រដាល់រ៉ែម រាជក្លិបអង្គរមានជ័យដោយពិន្ទុទៀតដែរ ។

រីឯព្រឿង សុជាតិវិញក្នុងវគ្គជម្រុះជុំទី១គេបានយកឈ្នះអ្នកប្រដាល់លីន វីរៈក្លិបបូរីរាជសីហ៍មានរិទ្ធបានដោយេពិន្ទុ

ក្នុងការប្រកួតជម្រុះជុំទី២គេបានយកឈ្នះភួង ពិសិដ្ឋក្លិបខេត្តរតនគីរីនៅទឹកទី២ ។វគ្គជម្រុះជុំទី៣សុជាតិបានយកឈ្នះ

លាប​ រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យដោយពិន្ទុ ។

ជើងខ្លាំងទាំង២រូបនេះនរណាប្រជែងបានកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រ ?សម្រាប់អ្នកចាញ៉គឺប្រជែងដណ្ដើមតំណែង

លេខ ៣ ។នរណាជាអ្នកមានសមត្ថភាព ?

ប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរកូយ ឡាយក្លិបទ័ពឆ័ត្រយោង៩១១ត្រូវតស៊ូជាមួយអ្នកប្រដាល់ជើង

​ថ្មីទូច ដេវីដក្លិបអារុណរះកីឡា ។

កូយ ឡាយគេជាអ្នកប្រដាល់ដែលចាស់វស្សាជាងដេវីដ ។នៅក្នុងវគ្គជម្រុះជុំទី១កូយ ឡាយបានយកឈ្នះអ្នកប្រ

​ដាល់កំពែង ខ្មៅសមាគមប្រដាល់ក្រសួងកសិកម្មដោយពិន្ទុ ។វគ្គជម្រុះជុំទី២គេឈ្នះរឿន ឈីក្លិបអង្គរមានជ័យខេត្តសៀម

​រាពដោយស្វ័យប្រវត្តិដោយសារតែរឿន ឈីអវត្តមានដោយសារសុខភាព ។ជុំទី៣កូយ ឡាយឈ្នះស៊ន រ៉ាគីមក្លិបរាហ៊ូកីឡា

​ខេត្តបាត់ដំបងដែលអវត្តមានដោយសារសុខភាពដែរ ។

ទូច ដេវីដគេជាអ្នកប្រដាល់ជើងថ្មីដែលកំពុងតែអង្រន់សង្វៀនប្រដាល់សម្បើមណាស់ ។នៅវគ្គជម្រុះជុំទី១អ្នកប្រ

ដាល់ជើងថ្មីរូបនេះផ្ដួលអ្នកប្រដាល់ជើងចាស់កុយ ចាន់តូក្លិបគីសែមានរិទ្ធនៅទឹកទី១ ។ជុំទី២គេឈ្នះទិត្យ សុវណ្ណគីរីសមា

​គមប្រដាល់ក្រសួងកសិកម្មដែលអវត្តមាន ។វគ្គជម្រុះជុំទី៣គេបង្ក្រាបខ្លាចា់ឡុង ជិនក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុ ។

ខ្លាចាស់កូយ ឡាយ និង អ្នកប្រដាល់ជើងថ្មីទូច ដេវីដនរណាប្រជែងបានកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រដែលជាកៅអី

សម្រាប់ពានដែលមានរង្វាន់អម៤.០០០ដុល្លារនោះ ?

ការប្រកួតជាមិត្តភាពជាមួយថៃវិញនោះបាង កាយ៉ាក់សមាគមប្រដាល់ក្រសួងកសិកម្មប្រកួតជាមួយឃុំ ផាយ៉ាក់

(Khum Phayak)ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ខ្សែក្រវាត់វិញនោះខាំ សូរិយាក្លិបរ៉ាហាប់ស្វាយប៉ាកជួបជាមួយ

កំពែង ខ្មៅសមាគមន្រដាល់ក្រសួងកសិកម្មក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។មាស បូរ៉ាក្លិបដៃដែកជួបជាមួយពេជ្រ វិចិត្រ

​ក្លិបយុវជន១៥៧ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង