ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អារ៉ាប់រួម បានបញ្ជូនយន្ដហោះចម្បាំង ដើម្បីអមដំណើរយន្តហោះ របស់លោកស៊ីជីនពីង

110

 


ប្រធានាធិបតីចិន លោកស៊ីជីនពីង (Xi Jinping) បានមកដល់អេមីរ៉ាតអារ៉ាប់រួម (អេមីរ៉ាតអារ៉ាប់រួម) នៅថ្ងៃព្រហស្បតិ៍ នៅពេលចាប់ផ្តើមដំណើរទស្សនកិច្ច របស់លោក ទៅកាន់ប្រទេសឈូងសមុទ្រ។

អារ៉ាប់រួម បានបញ្ជូនយន្ដហោះចម្បាំង ដើម្បីអមដំណើរយន្តហោះ របស់ប្រធានាធិបតីចិនភ្លាមៗ នៅពេលវាចូលដល់ ដែនអាកាសរបស់ប្រទេស។

លោកស៊ី ត្រូវបានគេរំពឹងថា នឹងជួបលោក Sheikh Mohammed Bin Rashid Al Maktoum អនុប្រធាននិងនាយករដ្ឋមន្ត្រី នៃអារ៉ាប់រួម និងព្រះអង្គម្ចាស់រាជទាយាទ Abu Dhabi Sheikh Mohamed bin Zayed Al Nahyan ក្នុងអំឡុងទស្សនកិច្ចរបស់លោក។

ភាគីទាំងពីរត្រូវបានគេរំពឹងថា នឹងពិភាក្សាលើប្រធានបទ ផលប្រយោជន៍ទៅវិញទៅមក រួមទាំងកិច្ចសហប្រតិបត្តិការថាមពល, សមត្ថភាពផលិតកម្ម និងវិស័យដទៃទៀត ក៏ដូចជារបៀបរួមគ្នា បង្កើតខ្សែក្រវ៉ាត់និងផ្លូវ។

អត្ថបទដែលជាប់ទាក់ទង