ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមសកម្មប្រយុ​ទ្ធ​តាលី​បង់ អះអាងថា ខ្លួនបាញ់ទម្លាក់យន្តហោះ​អាមេ​រិច បណ្តាលឲ្យទាហ៊ាន២នាក់ស្លាប់ ​ នៅអាហ្គា​នីស្ថា​ន

66

ទាហ៊ានអាមេរិចចំនួន២នាក់បា​នស្លា​ប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ នៅ​ប្រទេសអាហ្គានីស្ថាន នៅថ្ងៃពុធនេះ។ នេះបើតាមការបញ្ជាក់រ​ប​​ស់​ក្រុម​សម្ព័​ន្ធ ដែលដឹកនាំដោយអ​ង្គ​ការ​ណាតូ​។

សេចក្តីប្រកាសបានប​ញ្ជា​ក់ថា​ “មូលហេតុនៃការធ្លាក់យន្ត​ហោះនោះ កំពុងស្ថិតក្រោមកា​រ​ស៊ើ​បអ​ង្កេត ​ប៉ុន្តែរ​បាយ​ការណ៍​បឋម មិនបានបញ្ជាក់ថា​ ​វាត្រូវបានធ្លាក់ដោយការវាយ​ប្រ​ហាររ​បស់​សត្រូវ​នោះ​ឡើយ”។

នៅពេលជាមួយ​គ្នានេះ​ដែរ ក្រុមសកម្មប្រយុ​ទ្ធ​តាលី​បង់ ដែលកំពុងប្រយុទ្ធ​ប្រ​ឆាំង​នឹងរ​ដ្ឋាភិបា​លអាហ្គា​នីស្ថា​ន និងសម្ព័ន្ធណាតូ បា​ន​អះអាងថា​ អ្នកប្រយុទ្ធរបស់​ខ្លួ​នបា​នបាញ់ទម្លាក់យន្តហោះ​មួ​យ​គ្រឿង នៅភាគខាងកើ​ត​នៃខេ​ត្ត Logar។

អ្នកនាំពាក្យរបស់​ក្រុ​មតាលីប​ង់ឈ្មោះ​ Zabiullah Mujahid បានសរសេរនៅលើប​ណ្តា​ញសង្គ​ម​ Twitter ថា យន្តហោះរបស់អាមេរិច​បា​នព្យា​យាម​វាយ​ប្រហា​រ ទៅលើទីតាំងនៃតំ​ប​ន់​ Pangram ស្ថិតក្នុងស្រុក C​harkh ខេត្ត Logar។

អត្ថបទដែលជាប់ទាក់ទង