ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញបើកវគ្គអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ដល់សិស្សានុសិស្សជិត២០០នាក់

48

 

ភ្នំពេញ៖លោកជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និង ជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញបានអោយដឹងថាដោយនៅថ្ងៃទី ១៩ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩​នេះ​ ក្រុមកាងារសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ដឹកនាំដោយ​​ លោក ប៉ាត ប៊ុនផា មន្ត្រីទទួលបន្ទុកយុវជនប្រចាំសាខា បានចុះបេីកវគ្គអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ ស្តីពី​ ហានិភ័យនៃការបេីកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង​ ជូនដល់យុវជនកាកបាទក្រហមកម្ពុជា​ និងសិស្សានុសិស្សចំនួន​១០២នាក់ (ស្រី៧០នាក់)​ នៅវិទ្យាល័យ​ ហ៊ុន​ សែន​ ចាក់អង្រែ និងយុវជនកាកបាទក្រហមកម្ពុជាចំនួន៩៥នាក់ (ស្រី៦០នាក់)​ នៅវិទ្យាល័យចំណេះទូទៅ​ និងបច្ចេកទេស​ ហ៊ុន​ សែន​ ជម្ពូវ័ន ។​ ដែលវគ្គអប់រំនេះបានការជួយឧបត្ថម្ភថវិកាពីក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ តាមរយៈទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។

វគ្គអប់រំផ្សព្វផ្សាយបានលេីកយកប្រធានបទសំខាន់ៗមកបង្ហាញរួមមាន៖​

១-​ បង្ហាញពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍សកល​ និងកម្ពុជា​ ។

២-​ បង្ហាញពីផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង​ និងការបើកបរមិនពាក់មួកសុវត្ថិភាព​ ។

៣-​ បង្ហាញពីច្បាប់មួយចំនួនដែលពាក់ព័ន្ធនឹងការបើកបរមិនពាក់មួកសុវត្ថិភាព​ និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង​ ។

៤-​ បង្ហាញពីកត្តាផ្សេងៗដែលមានសុវត្ថិភាព​ ពេលបេីកបរ​ និងធ្វេីដំណេីរ​ ។

៥-​ សំណួរ​ និងចម្លេីយពាក់ព័ន្ធនឹងបទបង្ហាញខាងលេី​ ៕

អត្ថបទដែលជាប់ទាក់ទង