ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការិនីប៉េតង់កម្ពុជា ក្រុមទី២ឈ្នះម៉ាដាកាស្តា យ៉ាងប្រផុតប្រផើយលើវិញ្ញាសា៣ទល់៣

59


ភ្នំពេញ៖កីឡាការិនីក្រុមទី២របស់កម្ពុជាបានយកឈ្នះក្រុមកីឡាការិនីម៉ាដាកាស្តាលើវិញ្ញាសា៣ទល់៣នាក់យ៉ាងប្រផុតប្រផើយបំផុតក្នុងព្រឹត្តការណ៍នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារី លើកទី១៧ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលមាន៤៩ប្រទេសចូលរួម។
លោក សូម៉ៃ សុខគា ប្រធានប្រតិភូកម្ពុជាបានមានប្រសាសន៍ថា ក្រុមកីឡាការិនីទី២ កីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនីវង ចន្ថាកីឡាការិនីឃួន យ៉ារីនិងកីឡាការិនីដួង ឌីណាទទួលជ័យជម្នះលើក្រុមកីឡាការិនីជើងខ្លាំងម៉ាដាកាស្តាក្នុង
លទ្ធផល១៣ទល់១២នាជុំទី២។ កាលជុំទី១ឈ្នះក្រុមកីឡាការិនីតួកគីក្នុងលទ្ធផល១៣ទល់១។
លោកបានបន្តថា វិញ្ញាសា៣ទល់៣នាក់នារីក្រុមទី១មានកីឡាការិនីកែ ឡេង កីឡាការិនីអ៊ុក ស្រីមុំ កីឡាការិនីអ៊ុន ស្រីយ៉ា និង កីឡាការិនីកែវ សុវណ្ណា ជុំទី២បានយកឈ្នះក្រុមកីឡាការិនីមីយ៉ាន់ម៉ាលទ្ធផល១៣ទល់៤ កាលពីជុំទី១ក្រុមកីឡាការិនីមកពីប្រទេសឡាត់វីក្នុង ១៣ទល់៣។
ដោយលេងវិញ្ញាសា៣ទល់៣នាក់យុវជនក្រុមទី២មានកីឡាករ ឃួន លីហ៊ កីឡាករ កុយ សុភក្ត្រា កីឡាករ ភាព រ៉ាឃីម និង កីឡាករគង់ កែវសុខាន់ក៏បានយកឈ្នះក្រុមកីឡាករស្វីសលទ្ធផល១៣ទល់១០ កាលទីជុំ១ក្រុមកីឡាករមកពី ប្រទេសឡាត់វីក្នុង លទ្ធផល១៣ទល់០។
ចំពោះក្រុមទី២មានកីឡាករទីវ រដ្ឋាកីឡាករពុត យ៉ុនច័ន្ទដារ៉ាកីឡាករវ៉ាន ភារុណនិកីឡាករហេង ស៊ីណាជុំទី២ចាញ់
ក្រុមកីឡាករម៉ារ៉ុកលទ្ធផល៧ទល់៨ដោយអស់ម៉ោងប្រកួតហើយកាលជុំទី១ក្រុមកីឡាករមកពីចក្រភពអង់គ្លេសលទ្ធផល១៣ទល់០៩៕

អត្ថបទដែលជាប់ទាក់ទង