ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបលុយតាមផ្លូវសាធារណៈ

103

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានប៉ូលីសធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីឆក់កាបូបលុយតាមផ្លូវសាធារណៈ ដោយឃាត់ខ្លួនបានម្នាក់រត់រួចម្នាក់។

  មន្ត្រីប៉ូលីសប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១បានអោយដឹងថា នៅថ្ងៃសុក្រ៨កើតខែទុតិយាសាឍឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០.០៧.២០១៨ វេលាម៉ោង០០ម៉១០នាទីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់(ក្នុងចំណោមបក្ខពួក០២នាក់) ពីបទ លួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា(ជិះម៉ូតូឆក់កាបូបស្ពាយ) នៅចំណុចផ្លូវព្រះសីុសុវត្តិកែងផ្លូវលេខ១១៨ភូមិទី១សង្កាត់ផ្សារកណ្តាលទី១ខណ្ឌ

ដូនពេញរាជធានីភ្នំពេញ។

   ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះគីម  វណ្ណះ  ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរមិនប្រាកដ មានទីលំនៅផ្ទះលេខ១២៨អឺ២ផ្លូវលេខ៥១សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញរាជធានីភ្នំពេញ។

ចំណែកជនសង្ស័យចំនួន០១នាក់ទៀតបានជិះម៉ូតូម៉ាកC125ពណ៌ខ្មៅគេចខ្លួនបាត់។

ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទស្រីអាយុប្រហែល៤០ឆ្នាំ ជាជនជាតិបរទេស ដែលកំពុងដើរ មិនបានដាក់ពាក្យបណ្តឹង បន្ទាប់ពីដណ្តើមបានកាបូបស្ពាយវិញ។

 ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយបច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង