ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការរាជធានីរៀប ចំពិធីអប់រំផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធលូនិងបរិស្ថានទឹកក្នុងរាជធានីភ្នំពេញ

71

ភ្នំពេញ៖  មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដោយមានការឧបត្ថម្ភគាំទ្រពីទីក្រុងគីតាគ្យូស៊្យូនិងJICA ប្រទេសជប៉ុនបានរៀបចំពិធីអប់រំផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធលូនិងបរិស្ថានទឹកក្នុងរាជធានីភ្នំពេញដែលពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៩  នៅបរិវេណសាលាបឋមសិក្សាហ៊ុននាងបឹងត្របែកខាងកើតខណ្ឌបឹងកេងកង

  លោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថាដោយមានការឧបត្ថម្ភគាំទ្រពីទីក្រុងគីតាគ្យូស៊្យូនិងJICA ប្រទេសជប៉ុនមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានរៀបចំពិធីអប់រំផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធលូនិងបរិស្ថានទឹកក្នុងរាជធានីភ្នំពេញនៅបរិវេណសាលាបឋមសិក្សាហ៊ុននាងបឹងត្របែកខាងកើតដោយមានអ្នកចូលរួមមកពីមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញក្រុមការងារJICA មន្ទីរបរិស្ថានចៅសង្កាត់មេភូមិសង្កាត់បឹងត្របែកចៅសង្កាត់មេភូមិសង្កាត់ផ្សារដើមថ្កូវនិងលោកគ្រូអ្នកគ្រូសិស្សានុសិស្សសាលាបឋមសិក្សាហ៊ុននាងបឹងត្របែកខាងកើតសរុបចំនួន២៥០នាក់។

ក្នុងពិធីនេះដែរក៏មានការតាំងពិព័ណ៌ល្បែងកំសាន្តសំណួរល្បងប្រាជ្ញាពាក់ព័ន្ធនឹងបរិស្ថានទឹកនិងការរើសសំរាមនៅតាមជុំវិញបរិវេណសាលាតាមដងប្រឡាយបឹងត្របែកនិងទស្សនកិច្ចសិក្សានៅស្ថានីយ៍បូមទឹក

 

អត្ថបទដែលជាប់ទាក់ទង