ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភយ័ឆាបឆេះនៅជិតតោ២ក្រុងព្រះសីហនុ លោកគួចចំរើនដឹកនាំកម្លាំងបញ្ជាផ្ទាល់ដល់ទីតាំងកើតហេតុដើម្បីជួយអន្តរាគមនពន្លត់

88

ខេត្តព្រះសីហនុ៖មានអគ្គិភយ័នៅម្តុំជិតតោ២ក្រុងព្រះសីហនុវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃ២១វិច្ឆិកា២០១៩នេះបណ្ដាលឲ្យរថយន្តមួយគ្រឿងនិងម៉ូតូ២គ្រឿងរងអាខូចខាតស្ទើរទាំងស្រុង។ភ្លាមៗឯកឧត្តមគួចចំរើនអភិបាលខេត្តព្រះសីហនុលោកអភិបាលក្រុុងបានអញ្ជើញចុះផ្ទាល់ដើម្បីដឹកនាំការពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភយ័របស់នគរបាលនិងកងរាជអាវុធហត្ថ

ជុំវិញករណីអគ្គីភ័យនេះផងដែរសមត្ថកិច្ចបញ្ជាក់ថាអគ្គិភយ័នេះផ្តើមចេញពីទុស្សេខ្សែភ្លើងហើយធ្លាក់អណ្ដាតភ្លើងលើកកំទេចសំរាមរបស់សណ្ឋាគារដែលកំពុងរៀបចំត្រៀមនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃស្អែកទី22ឆ្នាំ2019។ប្រភពសមត្ថកិច្ចដដែលបានបង្ហើបឲ្យដឹងថាក្នុងការណីអាគ្គីភ័យនេះបានបង្កឲ្យខូចខាតរថយន្តចំនួនមួយគ្រឿងនិងម៉ូតូចំនួន2 គ្រឿង។ចំពោះយុទ្ធនាការនៃការជួយសង្គ្រោះនេះផងដែរសមត្ថកិច្ចបានប្រើរយៈពេល30 នាទីទើបគ្រប់គ្រងស្ថានការណ៍ទាំងស្រុងបានដោយប្រើរថយន្តចំនួនពីរគ្រឿងមកពីអង្គភាពនគរបាលចំនួនមួយគ្រឿងនិងអង្គភាពកងរាជអាវុធហត្ថខេត្តមួយគ្រឿងផងដែរ។

   ប៉ុន្តែបើទោះបីជាមានការសន្និដ្ឋាននិងវាយតម្លៃជំហានដំបូងពីសមត្ថកិច្ចយ៉ាងណាក្ពីមានប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានខ្សឹបខ្សៀវប្រាប់បណ្ដាញសារព័ត៌មានថាអគ្គីភ័យនេះបណ្ដាលមកពីជនជាតិចិនម្ចាស់ការដ្ឋាននាំគ្នាដុតកាកសំណល់សំណង់និងសំរាមខ្វះការប្រុងប្រយត្ន័នៅខាងមុខអគារដែលជិតសម្ពោធបណ្តាលអោយរាលឆេះខូចខាតរថយន្តមួយគ្រឿងប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។បច្ចុប្បន្នបានរលត់វិញហើយ

 

 

អត្ថបទដែលជាប់ទាក់ទង