ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សម្នាក់ បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវគោ​យន្តកែច្នៃ បុកចំពីមុខ បណ្តាលឱ្យរងរបួ​សធ្ងន់

42

ខេត្តស្វាយរៀងៈ យុវសិស្សម្នាក់ បានរងរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ចរាច​រ​ណ៍មួយ រវាង​គោយ​ន្តកែច្នៃ និងម៉ូតូ ខណៈពេលដែលជនរង​គ្រោះ ជិះម៉ូតូឆ្លង​កាត់ថ្នល់ ក៏ត្រូវគោ​យន្តកែច្នៃបុកចំ​ពីមុ​ខតែម្តង។ ហេតុការណ៍នៃគ្រោះថ្នា​ក់ខាងលើនេះ បានកើ​ត​ឡើង កាល​ពីវេ​លាម៉ោ​ង​១៥​និង​៥​០នាទី រសៀ​លថ្ងៃ​ទី២២ ខែវិច្ឆិកា​ ឆ្នាំ ២០១៩ លើផ្លូវជាតិលេខ១ ​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​​​លេខ​​១៣៧ -១៣៨ ស្ថិតក្នុ​ងភូ​មិ​ប្រ​សូតិ​១ ឃុំកណ្តៀ​ងរា​យ​ ស្រុក​ស្វាយទា​ប​​​ ខេ​ត្តស្វា​យរៀ​ង ។
ប្រភពដ​ដែល​ បាន​បន្តថាៈ មានគោ​យន្ដ​​មួយ​គ្រឿង​ ពណ៌​បៃតង​ គ្មាន​ផ្លាក​​លេខ​​ អ្នក​បើក​ប​រមិន​ស្គាល់​អត្តសញ្ញាណបាន​​រ​ត់​​គេច​​ពី​​ក​ន្លែង​​កើត​​ហេតុ​​ ធ្វើ​ដំណើរ​​​ទិស​ដៅ​ពី​​កើត​ទៅ​លិច​ មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​ ស្រាប់​តែ​​មាន​​ម៉ូតូ​​​មួយ​​គ្រឿ​ង​ ម៉ាក​ហុងដាឌ្រី​ម ​សេ១​២៥ ពណ៌​ខ្មៅ ​ស៊េរីឆ្នាំ​២០១៥ ពាក់ផ្លាកលេខ​ស្វាយរៀង ​១G-​១៨០០​ បើក​បរ​ដោយ​ឈ្មោះ​ ឡេង​ ស៊ីម៉ន​ ភេទ​ប្រុស​ អាយុ​១៦ឆ្នាំ​​ មុខរបរ​ សិស្ស​ រស់នៅ​ភូមិ​ព្រៃរំដួល​​ ឃុំ​​ប្រសូតិ​ ស្រុក​ស្វាយទាប​​ ​ខេត្ត​​ស្វាយរៀ​ង​​ ពាក់​មួក​សុវត្ថិភាព​ រង​របួស​ធ្ងន់​ បែក​ក្បាល​ហូរឈាមពេញថ្នល់​ ។ ជនរងគ្រោះ ធ្វើ​ដំណើរ​ចេញ​ពី​សាលា​​ ​ឆ្លងកា​ត់​​ផ្លូវ​​ ពី​ជើង​ទៅ​កើត​ ក៏​ត្រូវ​គោយន្ដ​បុក​ចំ​ពី​​​មុខ​តែ​ម្ដ​ង​​ទៅ​។

សមត្ថកិច្ចបានបន្ថែមទៀតថាៈ ករ​ណី​នេះ​បង្ក​​ការ​​​គ្រោះ​ថ្នាក់​​និង​​ខូច​ខាត​ មាន​មនុស្ស​ របួស​ធ្ងន់​ ១​ នាក់​ គោយន្ដ​ខូចខាត​ ១គ្រឿង​ ម៉ូតូ​ខូចខាតធ្ងន់​ ១​គ្រឿ​ង​ ។​

ដោយឡែក អ្នករបួស​ត្រូវបានក្រុមគ្រួសារ​ប​ញ្ជូន ​ទៅ​​សម្រាក​ព្យាបាល​នៅ​មន្ទីរ​​ពេទ្យ​​ខេត្ត​ស្វា​យរៀ​ង​ ។
ចំពោះមធ្យោបាយ​ទាំង​ពី​រ​ ​យក​មក​រ​ក្សា​ទុក​នៅ ​អធិ​ការ​ដ្ឋាន​​នគរ​បាល​​ស្រុក​​ស្វាយ​ទាប។ ​ នគរបាលមូលដ្ឋាន បានបញ្ជាក់ពីមូលហេតុថា មកពីម៉ូតូបើក​ឆ្លង​កាត់​ផ្លូវ មិនមានការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់​​៕

អត្ថបទដែលជាប់ទាក់ទង