ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សបួននាក់បា​នស្លាប់ និងរាប់សិបនាក់ បានរង​របួស បន្ទាប់ពីការផ្ទុះរថយន្ត នៅក្នុងទីប្រជុំជនស៊ីរី ក្បែរព្រំដែនទួរគី

68


សារព័ត៌មាន rt.com បានផ្សាយនៅថ្ងៃទី២៣វិច្ឆិកានេះថា យោងតាមរបាយ​ការណ៍ បានរា​យការណ៍ថា មនុស្សបួននាក់បា​នស្លាប់ និងរាប់សិបនាក់ បានរង​របួស បន្ទាប់ពីការផ្ទុះរថយន្ត នៅក្នុងទីប្រជុំជនស៊ីរី ក្បែរព្រំដែនទួរគី។

យោងតាមរបាយការណ៍ បាននិយាយថា រថយន្តមួយគ្រឿង ដែលផ្ទុកដោយគ្រឿងផ្ទុះបានបំផ្ទុះនៅក្នុងទីក្រុង Tell Abyad នៃប្រទេសស៊ីរី ក្បែរព្រំដែនទួរគី ដោយបានសម្លាប់មនុស្ស ៤ នាក់ និងរងរបួស ២៦ នាក់។
រូបថត និងវីដេអូ នៅលើបណ្តាញសង្គម ត្រូវបានគេបង្ហាញពីលទ្ធផល នៃការផ្ទុះ កាលពីថ្ងៃសៅរ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង