ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រិន សារដ្ឋ និងវ៉ាន់ ឆាលើម ហាលអាវ ឯប៉ោ ភារិទ្ធ និង កូឡាប ដាំឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

84

​ភ្នំពេញ៖ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ង់៦៣,៥០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៣វិច្ឆិកាអ្នក​ប្រដាល់កម្ពុជាមួយរូប និង ថៃមួយរូបបានខ្ទាតចេញពីការប្រកួតហើយ ។
​រិន សារដ្ឋក្លិបកងទ័ពជើងទឹកត្រូវអ្នកប្រដាល់ថៃវ៉ាន ឆាលើម(Wan Chhalrum)ប្រើជង្គង់ និង កែងវាយឲ្យសន្លប់មុន​ស្នូរជួងបញ្ចប់ទឹកទី៣ ។សារដ្ឋដែលចាញ់ប្រៀបវ៉ាន់ ឆាលើមតាំងពីដើមទឹកទី១នោះគេបានព្យាយាមប្រើកែងវាយមកលើអ្នក​ប្រដាល់ថៃវ៉ាន់ ឆាលើមតែកែងរបស់គេបានត្រឹមតែវាយខ្យល់ប៉ុណ្ណោះ ។​ជាមួយនឹងការប្រើកែងសារដ្ឋបានព្យាយាមទាត់ជើងក្រោមគូប្រកួតតែត្រូវវ៉ាន់ ឆាលើមទាត់សងវិញធ្វើឲ្យសារដ្ឋដកឃ្លាពីការវាយប្រហារជើងក្រោមដោយដកថយ និង ការពារ ។

​មកដល់ទឹកទី៣វ៉ាន់ ឆាលើមបានអុកមួយជង្គង់ចំពោះសារដ្ឋ បន្ទាប់មកគេបន្ថែមមួយកែងទៀតធ្វើឲ្យសារដ្ឋដួល​លែងក្រោកតែម្ដងទោះបីអាជ្ញាកណ្ដាលរាប់ដល់៨និងបន្តដល់១០ទៅហើយក៏ដោយ ។

​សូមបញ្ជាក់ថា៤ប្រកួតរបស់សារដ្ឋឈ្នះបានមួយប្រកួតដែលជាជ័យជំនះដោយស្វ័យប្រវត្តិដោយសារគូប្រកួតរបស់​គេរក្សាទម្ងន់មិនបាន ។ចំពោះវ៉ាន់ ឆាលើមវិញ៤ប្រកួតរបស់គេឈ្នះ២ប្រកួតនិងចាញ់២ប្រកួត ។អ្នកប្រដាល់ទាំង២រូបនេះ
ខ្ទាតចេញពីការប្រកួតដូចគ្នា​។

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់កម្ពុជាប៉ោ ភារិទ្ធប្រកួតចាញ់អ្នកប្រដាល់ថៃកូឡាប ដាំដោយពិន្ទុបន្ទាប់​ពីប្រកួតគ្នា៥ទឹកពេញនោះ ។៤ប្រកួតរបស់អ្នកប្រដាល់ទាំង២រូបនេះឈ្នះបាន៣ប្រកួតនិងចាញ់មួយប្រកួតដូចគ្នា ។ពួកគេ​ទាំង២ដឹកដៃគ្នាឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។

អត្ថបទដែលជាប់ទាក់ទង