ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖កូយ ឡាយ និងព្រៀង សុជាតិឈ្នះដូចគ្នា

71

​ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រយប់ថ្ងៃទី២៣វិច្ឆិកាអ្នកប្រ​ដាល់ព្រឿង សុជាតិក្លិបកងពលធំអន្តរាគមន៍លេខ២នៃសមាគមប្រដាល់ក្រសួងការពារជាតិបានយកឈ្នះអ្នកប្រដាល់សូត្រខេវិនក្លិបបក្សីស្លាបដែកដោយពិន្ទុ ។

​ការប្រកួតដែលមានតែ៣ទឹកនោះសុជាតិមានប្រៀបលើខេវិនស្ទើរតែគ្រប់ទឹកទាំង៣តែម្ដង ។ខេវិនបានព្យាយាម​ប្រើកែងវាយសង្គ្រប់មកលើសុជាតិតែត្រូវសុជាតិប្រើកណ្ដាប់ដៃច្រាសសងវិញធ្វើឲ្យខេវិនវង្វេង និងដួលទៅលើកម្រាលសង្វៀនជាញឹកញាប់ ។

​ខេវិនបញ្ចេញកែងច្រើនមែនតែកែងរបស់គេបានត្រឹមតែវាយបានត្រឹមតែខ្យល់ប៉ុណ្ណោះ ។ចំពោះកណ្ដាប់ដៃរបស់​សុជាតិវិញភាគច្រើនវ៉ៃចំគោលដៅល្អ ។បន្ទាប់ពីប្រកួតគ្នាពេញទាំង៣ទឹកនោះព្រឿង សុជាតិឈ្នះសូត្រ ខេវិនដោយពិន្ទុ ។

ខេវិនពេលនេះនៅសល់តែការប្រជែងដណ្ដើមចំណាត់ថ្នាក់លេខ៣ប៉ុណ្ណោះ​ឯ សុជាតិមានកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រដែលមានរង្វាន់អម៤.០០០ដុល្លារ ។

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរកូយ ឡាយក្លិបទ័ពឆ័ត្រយោង៩១១បានយកឈ្នះអ្នកប្រដាល់ជើងថ្មីទូច ដេវីដក្លិបអារុណរះកីឡាដោយពិន្ទុ ។

​ទោះបីការប្រកួតមានលក្ខណៈតឹងតែងក៏ពិតមែនតែសម្រាប់ការប្រកួតទាំង៣ទឹកនេះកូយ ឡាយមានប្រៀបខ្លាំង​លើគូប្រកួតរបស់ខ្លួនពេញទាំង៣ទឹកតែម្ដង ។កូយ ឡាយនឹងជួបជាមួយព្រឿង សុជាតិនៅវគ្គផ្ដាច់ព្រ័ត្រចំពោះទូច ដេវីដ​ត្រូវប្រជែងយកចំណាត់ថ្នាក់លេខ៣ជាមួយសូត្រ ខេវិន ។

​ការប្រកួតជាមិត្តភាពជាមួយអ្ន​កប្រដាល់ថៃវិញនោះអ្នកប្រដាល់កម្ពុជាបាង កាយ៉ាក់ត្រូវអ្នកប្រដាល់ឃូម ផាយ៉ាក់Khum Phayak)វាយមួយកែងឆ្វេងោសន្លប់ធំនៅមុនស្នូរជួងបញ្ចប់ទឹកទី៣ ។

​ចំពោះការប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់រវាងអ្នកប្រដាល់រួមជាតិវិញនោះអ្នកប្រដាល់ជើ់ងថ្មីខាំសូរិយាក្លិបរ៉ាហាប់ស្វាយប៉ាកដែលប្រកាសវ៉ៃសងសឹកជាមួយកំពែង ខ្មៅសមាគមប្រដាល់ក្រសួងកសិកម្មនោះគេជួបបរាជ័យម្ដងទៀត​ទោះបីការប្រកួតស្ថិតក្នុងសភាពតឹងតែងក៏ពិតមែនតែនៅទឹកទី២មួយកែងរបស់កំពែង ខ្មៅធ្វើឲ្យសូរិយាដួលហើយ​ត្រូវអាជ្ញាកណ្ដាលរាប់៨ ។ជាមួយគ្នានេះគេសង្កេតឃើញថាសូរិយាដួលទៅលើសង្វៀនជាញឹកញាប់។ ពួកគេប្រកួតគ្នា ៥ទឹកពេញដែលលទ្ធផលចុងក្រោយកំពែង ខ្មៅបានទទួលជ័យជំនះដោយពិន្ទុ ។

ដោយ៖កូនដូច

អត្ថបទដែលជាប់ទាក់ទង