ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួត កីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី១៧បានបញ្ចប់

91

​ភ្នំពេញ៖ការប្រកួត កីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩ កម្ពុជាធ្វើជាម្ចាស់ផ្ទះ បញ្ចប់ដោយជោគជ័យ ដោយកម្ពុជាឈ្នះមេដាយមាស ១គ្រឿង លើវិញ្ញាសាវាយយកពិន្ទុនិងមេដាយសំរិទ្ធ១គ្រឿងលើវិញ្ញា​សា៣នាក់ទល់៣នាក់នារី ។

​លើវិញ្ញាសាក្រុម ៣ទល់៣ នារីដែល មាន កីឡាការិនី កែ ឡេង, អ៊ុក ស្រីម៉ំ, អ៊ុន ស្រីយ៉ា និងកែវ សុវណ្ណានោះកម្ពុជាដណ្ដើមបានមេដាសំរិទ្ធស្ទួនជាមួយជាមួយនឹងក្រុមប្រទេសបារាំងក្នុងខណៈដែលប្រទេសថៃដណ្ដើមបានមេដាយ​មាស និងប្រទេសឡាវបានមេដាយសំរិទ្ធនោះ ។

វិញ្ញាសាវាយ ៣ទល់៣ យុវជន មេដាយមាសប្រទេសបារាំង, មេដាយប្រាក់ ប្រទេសឡាវ និងមេដាយសំរឹទ្ធស្ទួន បានទៅប្រទេស អេស្ប៉ាញ និងថៃ។ចំពោះវិញ្ញាសាវាយយកពិន្ទុយុវជន មេដាយមាស ប្រទេសថៃ, មេដាយប្រាក់ Monaco, មេដាយសំរិទ្ធស្ទួន បារាំង និងMadagascar ។

ចំណែកឯ វិញ្ញាសាវាយយកពិន្ទុនារី ម្ចាស់មេដាយមាស កីឡាការិនី កែ ឡេង, មេដាយប្រាក់ ប្រទេសឡាវ, មេដាយសំរឹទ្ធស្ទួន ប្រទេសឡាវ, មេដាយសំរឹទ្ធស្ទួន ប្រទេសមីយ៉ាន់ម៉ា និងប្រទេសចិន។

អត្ថបទដែលជាប់ទាក់ទង