ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញផ្តួចផ្តើមអោយ មានកម្មវិធីភ្នំពេញទីក្រុងស្អាតជាមួយជនជាតិជប៉ុន

136

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយក្រសួងបរិស្ថាននិងគណៈកម្មាធិការប្រតិបត្តិនៃគំរោងPhnom Penh Clean city challenge with Japan ក៏ដូចស្ថានទូតជប៉ុនប្រចាំកម្ពុជាបានរៀបចំឲ្យមានការជូបជុំក្នុងកម្មវិធីភ្នំពេញទីក្រុងស្អាតដែលបង្កើតឡើងដោយជនជាតិជប៉ុន។

   ការជូបជុំក្នុងកម្មវិធីនេះបានធ្វើឡើងកាលពីព្រឹកអាទិត្យ១៣រោចខែកក្តិកឆ្នាំកុរឯកស័ក.២៥៦៣ត្រូវនឹងថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៩នេះនៅសួនច្បារមុខវត្តបុទុមវត្តីខណ្ឌដូនពេញដែលមានអ្នកចូលរួមទាំងជនជាតិជប៉ុននិងខ្មែរប្រមាណ.៥០០នាក់។

   លោកហួតហៃអភិបាលរងរាជធានីភ្នំពេញតំណាងអោយលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថាសកម្មភាពរបស់យើងនាពេលនេះមានគោលបំណងបំផុសឲ្យអ្នកចូលរួមនិងប្រជាពលរដ្ឋនៅក្នុងតំបន់បានយល់ដឹងពីកិច្ចការពារបរិស្ថានការសហការគ្នារវាងសាធារណៈនិងឯកជនរួមគ្នាជាធ្លុងមួយដើម្បីរួមចំណែកក្នុងសកម្មភាពសហគមន៏នៅក្នុងតំបន់។ជាសកម្មភាពពិសេសបែបផែនជប៉ុនក្នុងរិតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំង២កម្ពុជាជប៉ុនតាមរយៈសកម្មភាពរបស់ថ្នាក់មូលដ្ឋាន។ផ្តើមចេញពីសកម្មភាពទាំងនេះសង្ឃឹមថានឹងមានការខិតខំប្រឹងប្រែងជាបន្តហើយសកម្មភាពការពារបរិស្ថាននេះនឹងត្រូវបានបានបង្កើតឡើងជាបន្តបន្ទាប់ក៏ដូចចូលរួមអបអរសាទរខួបលើកទី៦៦នៃទំនាក់ទំនងការទូតរវាងកម្ពុជា.ជប៉ុនឲ្យកាន់តែរឹងមាំ។

   ដោយឡែកលោកនេត្រភក្ត្រារដ្ឋលេខាធិការក្រសួងបរិស្ថានបានគួសបញ្ជាក់ដែរថាក្រសួងបរិស្ថានគាំទ្រចំពោះគំរោងភ្នំពេញទីក្រុងស្អាតនេះដែលបង្កើតជាឧិកាសជួបជុំមួយក្នុងចំណោមអ្នកស្រឡាញ់បរិស្ថានដើម្បីចូលរួមរើសសំរាមសម្អាតទីក្រុង។

     លោកបន្តថានេះជាសកម្មភាពដ៏មានតំលៃក្នុងការលើកកំពស់ការយល់ដឹងពីបរិស្ថានបណ្តុះស្មារតីស្រឡាញ់បរិស្ថានក្នុងចំណោម

ប្រជាពលរដ្ឋនិងចូលរួមសម្អាតអនាម័យបរិស្ថានក្នុងទីក្រុងរបស់យើងដើម្បីជំរុញចលនាចូលរួមសម្អាតទីក្រុងធ្វើយ៉ាងណាឲ្យទីក្រុងរបស់យើងកាន់តែមានសោភណ្ឌភាពបរិស្ថានល្អនិងប្រកបដោយផាសុខភាពសំរាប់ការរស់នៅនិងទាក់ទាញភ្ញៀវទេសចរណ៏៕

 

អត្ថបទដែលជាប់ទាក់ទង