ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ពួកអស់លោកមិន​អា​ចដឹ​ក​នាំកុំថាឡើយដឹកនាំប្រទេស សូ​ម្បីតែដឹកនាំកូន​ប​ក្ស​មួយ ឬភូមិមួយក៏មិនបាន​ផ​ង​ ព្រោះតែអស់លោកគ្មា​ន​គុណ​ធ​ម៌ និងសីលធម៌​

71

(ភ្នំពេញ)៖ ស្របពេលដែលម្តាយក្មេកសម្តេចតេជោ ហ៊ុន សែន កំពុងមានជំងឺធ្ងន់ហើយសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែតនោះ សម្តេចតេជោបានប្រតិកម្មតាមរយៈខមមិននៅលើហ្វេកប៊ុកទៅក្រុមប្រឆាំ​ងថា​ ពួកអស់​លោក​មិន​អាចដឹកនាំប្រទេ​ស​ ឬកូនបក្សមួយ​បា​នទេ​ ព្រោះតែអស់លោកគ្មានគុណ​ធ​ម៌និ​ងសី​លធម៌។ បើសូម្បីតែម្តាយខ្លួ​ន​ឯ​ង អស់លោកមិ​ន​ស្រ​ឡាញ់ និងយកចិត្តទុ​ក​ដាក់​ផ​ងនោះ តើអស់លោកអាចស្រ​ឡា​ញ់ និងយកចិត្តទុកដាក់ដល់ប្រជា​ជ​នយ៉ា​ងណា​ទៅ។​

សាររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី​សកម្មជនម្នាក់របស់ក្រុមប្រ​ឆាំងឈ្មោះ Sovannara Som បានបង្ហោះសារ​វា​យប្រហា​រ ​និងប្រមាថដល់សម្តេចតេជោ តា​ម​រយៈនៅក្នុងរឿងដែលសម្តេចបានបង្ហោះ និ​ង​បង្ហាញរូបភាពអំពីស្ថានភាព​ជំ​ងឺម្តា​យក្មេ​ករ​បស់ស​ម្តេ​ចនាព្រឹក​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មនឹងក្រុមប្រឆាំងយ៉ាងជា​មួ​យខ្លឹ​មសា​រ​ថា៖ “បងប្អូនជនរួមជាតិមើ​ល​ចរិ​តពួកជ្រុលនិយ​ម ដែលបានលើកឡើងខា​ងលើ​។ ខ្ញុំចង់ប្រាប់លោក​ថា​ ​ពួកអស់លោកមិន​អា​ចដឹ​ក​នាំកុំថាឡើយដឹកនាំប្រទេស សូ​ម្បីតែដឹកនាំកូន​ប​ក្ស​មួយ ឬភូមិមួយក៏មិនបាន​ផ​ង​ ព្រោះតែអស់លោកគ្មា​ន​គុណ​ធ​ម៌ និងសីលធម៌​”។

សូមដាក់ចេញ​ជា​សំនួ​រថា៖ “បើអស់លោកមិនគិតដល់ម្តាយ​រ​បស់​ខ្លួន​ទៅហើយ តើអស់លោកអាចស្រឡាញ់ ​​និងយកចិត្តទុកដាក់​ដ​ល់ប្រ​ជាជន​យ៉ាង​ណា​ទៅ បើសូម្បីតែម្តាយខ្លួន​ឯ​ង អស់លោកមិនស្រឡា​ញ់​និ​ងយកចិត្តទុកដា​ក់​ផ​ង​នោះ។ ម្យ៉ាងទៀតពេលនេះ​ខ្ញុំ​កំពុ​ងមា​នទុក្ខ ពួកលោកចូល​ម​ក​រក​រឿ​ងខ្ញុំ ដូចនេះអ្វីដែលខ្ញុំបាន​ចា​ប់​ពួក​លោក​ញា​ត់គុ​ក ពេលដែលពួកលោក​ប្រ​ព្រឹត្ត​ខុស​ច្បាប់ គឺ​សមហេតុផល​ណា​ស់​។ ដោយសារតែចរិ​ត​ទាំ​ងមេទាំ​ងកូន​បែបនេះ​ហើយ​ ទើបនាំដល់ការ​រ​លា​យបក្ស និងជាប់គុក ព្រោះគ្មានស្មារតីបង្រួមជា​តិ​និង​គិតតែ​រឿង​បំ​ផ្លាញ​ជា​តិ”។

សូមជំរាបថា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារ និងបង្ហាញរូបភាព ដើម្បីបង្ហាញជូនជនរួមជា​តិ​ អំពីស្ថានភាពជំងឺម្តាយក្មេ​ក​រប​ស់ស​ម្តេច ដែលកំពុងស្ថិតក្នុងដំណាក់​កា​រស​ង្រ្គោះប​ន្ទាន់នៅ​ឡើយ តម្រូវឱ្យកូនចៅនៅក្បែ​រ​ជានិ​ច្ច៕

អត្ថបទដែលជាប់ទាក់ទង