ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់រងរបួសធ្ងន់ ដោយសារបើកម៉ាស៊ីន​ច្រូតស្រូវ កិនចំមីនតោនផ្ទុះកក្រើកដី

109

បន្ទាយមានជ័យ : មានករណីផ្ទុះមីនតោន​ ដោយសារម៉ាស៊ីន​ច្រូតស្រូវ បានបើកកិនចំមីនផ្ទុះ បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកបររងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់ និ​ងខូចម៉ាស៊ីនច្រូតស្រូវមួយគ្រឿ​ង​ នៅក្នុងភូមិ​សាស្ត្រ​ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ​នៅវេ​លាម៉ោ​ង ១រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ២​០​១៩នេះ​។

បន្ទាប់ពីកើតហេតុ ​ជនរងគ្រោះត្រូវបាននគ​រ​បាល​មូលដ្ឋា​ន ជួយសង្គ្រោះនិង​បញ្ជូ​នប​ន្តទៅ​មន្ទីរពេទ្យ​ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ​៕

អត្ថបទដែលជាប់ទាក់ទង