ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានការលើកឡើងថា គម្រោងស្ថាបនាផ្លូវជាតិលេខ៥ (ព្រែកក្តាម-ធ្លាម្អម) ត្រូវផ្អាក តែក្រសួងជំនាញ បដិសេធ

101

ភ្នំពេញ៖ បន្ទាប់ពីមានករណីលើកឡើងពីសំណាក់មតិមួយចំនួ​ន​ ចំពោះគម្រោងស្ថាបនាកំណា​ត់​ផ្លូវជាតិលេខ៥ ភាគខាងត្បូង ចាប់ពីព្រែកក្តាម ​(ខេត្តកណ្តាល) ទៅដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) បាន​ផ្អាកដំ​ណើ​រការ ការអនុវត្តការងាររ​ប​ស់ខ្លួន នោះ ក្រសួងសាធារណការ បានចេញឆ្លើយបំភ្លឺជូនដល់សាធារណជនឲ្យបានជ្រាប់ថា គម្រោងស្ថាបនាផ្លូវជាតិលេខ៥ (ព្រែកក្តាម-ធ្លាម្អម) នៅដំណើរការធម្មតាស្របតាមផែនការដែលបានគ្រោងទុក។

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីថ្ងៃទី២៥ខែវិច្ឆិកា បានឲ្យដឹងថា ក្រសួងសូមធ្វើ​ការ​ឆ្លើយបំភ្លឺករណី ការលើកឡើងពីសំណាក់មតិមួយចំនួន ចំពោះ​គ​ម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង ចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ទៅដល់ធ្លាម្អម (ខេត្តពោធិ៍សា​ត់) បានផ្អាកដំណើរការ ការអនុវត្តការងាររ​បស់​ខ្លួន​។

បច្ចុប្បន្ន ក្រុមការងារបានយកចិត្តទុកដាក់​ខ្ពស់​ និងខិតខំប្រឹងប្រែង​ ធ្វើការងារដោយមិនគិត​ថ្ងៃ​ឈប់សម្រាក ក្នុងការស្ថាបនាផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះ។​ លើសពីនេះទៅទៀត​ ការសាងសង់ ក៏បានអនុវត្តតាមស្តង់ដារ គុណភាព សុវត្ថិភាព និងបច្ចេកទេសសាងសង់ ក្រោមការចុះពិនិត្យ តាមដាន អង្កេត និងវាយតម្លៃជាប្រចាំ របស់ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ។

ក្រសួងស្នើសុំការសហការ និងអធ្យាស្រ័យ ពីបងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានផលប៉ះពាល់ ដែលកើតមានឡើង អំឡុងពេលសាងសង់នេះ៕

អត្ថបទដែលជាប់ទាក់ទង