ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីបាក់ដៃ២ដងរឿង សារ័ត្ន វិលមកកាន់ការប្រកួតវិញ

108


ភ្នំពេញ៖ក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement សម្រាប់យប់ថ្ងៃទី៣០វិច្ឆិកា អ្នកប្រដាល់កម្ពុជា
រឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១ ដែលបាក់ដៃដល់ទៅ២លើកនោះ បានវិលមកកាន់សង្វៀនប្រដាល់វិញហើយ ។
ការវិលមកកាន់ការប្រកួតវិញនេះ មិនដឹងថាតើដៃរបស់អ្នកប្រដាល់កម្ពុជារូបនេះ ជាសះស្បើយមែនទែនឬនៅនោះ
ទេព្រោះពេលខ្លះកត្តាជីវភាព បានបង្ខំឲ្យត្រូវតែប្រកួត ដើម្បីបានទទួលថវិកាសម្រាប់ចិញ្ចឹមជីវិត ។
សារ័ត្នត្រូវអ្នកប្រដាល់ថៃ ទាត់កេង កាត់(Keng Kat) ទាត់ឲ្យបាក់ដៃនៅទឹកទី២ ក្នុងការប្រកួតកាលពីថ្ងៃទី១៣កក្កដា
តាំងពីនោះមក អ្នកប្រដាល់រូបនេះបាត់មុខតែម្ដង ។ កាលពីជាងមួយខែមុននេះ អ្នកប្រដាល់រូបនេះ បានលេចមុខមកប្រកួត
ឡើងវិញ តែត្រូវអ្នកប្រដាល់ថៃ ទាត់ឲ្យមានបញ្ហាដៃម្ដងទៀត ។
សម្រាប់ថ្ងៃទី៣០វិច្ឆិកានេះ សារ័ត្ន ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃមួយរូបផ្សេងទៀត ឈ្មោះប៉ា ឡាំងកៅ(Palaing
Kao) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។
អ្នកប្រដាល់ថៃរូបនេះ ពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរនោះទេ តែបើតាមការអះអាង របស់មន្ត្រីខាងផ្គូរផ្គងនោះថាអ្នក
ប្រដាល់ថៃរូបនេះ មិនអាចមើលស្រាលបានឡើយ ។សម្រាប់សារ័ត្ន ក៏មិនមែនជាអ្នកប្រដាល់ ដែលស្រួលស៊ីស្រួលចុកនោះ
ដែរ ។
បន្ទាប់ពីមានបញ្ហាដៃដល់ទៅ២លើកហើយនោះ ការត្រឡប់មកកាន់សង្វៀនប្រកួតវិញ មិនដឹងថាសារ័ត្ន អាចយក
ឈ្នះអ្នកប្រដាល់ថៃប៉ា ឡាំងកៅ បានឬទេ ?
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះវ៉ន វ៉ុនក្លិបអេភូថងកីឡា ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយ អ្នកប្រដាល់ប៉ុក វិបុលរបស់្កលិបទ័ពឆ័ត្រយោង៩១១ ដោយប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៥៤គីឡូក្រាម ។
អ្នកប្រដាល់ទាំង២រូបនេះ ទោះបីខ្ចីវស្សាក៏ពិតមែនតែគេ ជាអ្នកប្រដាល់ដែលមានចិត្តធំ និង មានប្លង់វ៉ៃល្អដូចគ្នា ។
ពួកគេចូលចិត្តវ៉ៃប្ដូរដូចគ្នា ចាំមើលនរណាឈ្នះក្នុងការប្រកួតនេះ ?
អ្នកប្រដាល់កណ្ដាប់ដៃមហាទម្ងន់ផាន់ សុផាតក្លិបពុទ្ធសេរីវង្ស ប្រកួតជាមួយអ្នកប្រដាល់សូត្រ វាសនាក្លិបបក្សីស្លាបដែក ដោយប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៥៧គីឡូក្រាម ។
ងួន គាក្លិបតាឡីដំរីមានរិទ្ធ ប្រកួតជាមួយអ្នកប្រដាល់ស៊ឹម ប៊ុនឆៃក្លិបព្រៃទទឹកកីឡាខេត្តបាត់ដំបង ដោយប្រកួតគ្នា
ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។អ្នកប្រដាល់ទាំង២ មានសមត្ថភាពប្រហាក់ប្រហែលគ្នាតែងួន គាជាអ្នកប្រដាល់មួយរូបពុំ
ធ្លាប់ស្គាល់សន្លប់ឡើយ ទោះបីគេចាញ់ គឺចាញ់ដោយពិន្ទុ ឬ ពេទ្យបញ្ឈប់ដោយសារ របួសធំប៉ុណ្ណោះ ។នរណាឈ្នះ ?
សាំង គីមក្លិបអេភូថងកីឡា ប្រកួតជាមួយអ្នកប្រដាល់ធន អៀងឡេង ក្លិបកងយោពលខេមរភូមិន្ទ ដោយប្រកួតគ្នាក្នុង ប្រភេទទម្ងន់៥៤គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង