ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសក្លែងក្លាយ ពាក់ស័ក្តិ៣ ជំរិតគំរាមពលរដ្ឋ ត្រូវបានឃាត់ខ្លួន

52

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសម្នាក់ដែលស្លៀកពាក់ឯកសណ្ឋានប៉ូលិស ហេីយធ្វេីការឃាត់ម៉ូតូបុរសម្នាក់នៅម្តុំផ្លូវរថភ្លេីង ភូមិអង្គ សង្កាត់ចោមចៅទី៣ នៅយប់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១១:៣០យប់ មិនមែនជាប៉ូលិសឡេីយ ។

គ្រងឯកសណ្ឋាន ប៉ូលិសសក្តិ៣ ជិះម៉ូតូដេញកាក់ម៉ូតូ យុវជនម្នាក់ សុំពិនិត្យទឹកនោម និងសំឡុតគម្រាមយកទៅខណ្ឌ បង្កឲ្យមានការភ្ញាក់ផ្អើល ម៉ោង១២ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិឆ្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចមុខបុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ចុងក្រោយប៉ូលិសក្លែងក្លាយសោះ និងឆ្លើយយ៉ាងឡូយព្រោះស្រលាញ់ខោអាវប៉ូលិសពេក៕

អត្ថបទដែលជាប់ទាក់ទង