ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករ កីឡាការិនី កម្ពុជា ចេញដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីចូ​​លរួ​​មការ​​ប្រកួតកីឡាស៊ីហ្គេមលើកទី ៣០​

79


ភ្នំពេញ៖ លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិកា​រ​ជាតិ​អូឡាំពិកកម្ពុជា និងជានាយបេសកកម្ម​ប្រតិ​ភូកីឡាស៊ីហ្គេម នៅហ្វីលីពីន បានមានប្រសាសន៍ នៅព្រលានយន្តហោះអន្តរជា​តិភ្នំពេញ កាលពីជិតអធ្រាត្រ យប់ថ្ងៃទី 26 វិច្ឆិកាឲ្យដឹងថា យប់នេះកីឡា ៣ ប្រភេទដែលមានកីឡាទូកក្តោង​ ​កីឡាបាល់ទះឆ្នេរខ្សាច់ និងកីឡាកាយសម្ព័ន្ធ (អាអេ​រ៉ូប៊ិក) បានចេញដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីចូ​លរួ​មការ​ប្រកួតកីឡាស៊ីហ្គេមលើកទី ៣០​ នៅប្រទេសហ្វីលីពីន។ ហើយនៅថ្ងៃទី 28 វិច្ឆិកានេះ នឹងចេញទៅ ៩ ប្រភេទកីឡាទៀត គឺចេញជាបន្តបន្ទាប់ ​ដែលប្រ​ភេ​ទកីឡា​ទាំង​អស់​នេះ នឹងត្រូវចាប់ផ្តើមធ្វើការប្រកួតនៅ​ថ្ងៃ​ទី៣០ វិច្ឆិកា និងថ្ងៃទី ១ ខែធ្នូ ។ លោកវាត់ ចំរើន បានឲ្យដឹងថា ប្រតិភូដែលបានទៅចូលរួមនេះ ​គឺ​មាន​ភាពកក់ក្តៅដោយសារការ​ដឹ​កនាំ​ចង្អុល​បង្ហា​ញ និងអនុសាសន៍ជាបន្តប​ន្ទាប់ ពីថ្នាក់ដឹកនាំ ក្នុងការរៀបចំដំណើរចេ​ញ​ ទៅការប្រកួតកីឡាស៊ីហ្គេមលើ​ក​ទី​ ៣០ នៅប្រទេសហ្វីលីពី​ន​នេះ​។ លោកក៏បានបញ្ជាក់ឱ្យដឹងដែរថា​​ ប្រតិភូ​កីឡា​ជម្រើ​ស ជាតិកម្ពុជាដែលចេញទៅស៊ី​ហ្គេ​មនេះ គឺចេញតាំងពីថ្ងៃទី ២៣ ខែវិច្ឆិកាកន្លងមកម្ល៉េះ ​ដែ​លពេ​ល​នោះ គឺប្រភេទ​កីឡា​បាល់ ទាត់ដែលបានលេងមុន​គេ​នៅថ្ងៃ​ទី ២៥ វិច្ឆិកា ដែលលេងស្មើជាមួយ​នឹ​ងម្ចា​ស់ផ្ទះមួយ​ទល់​នឹងមួ​យ​។
ចំពោះក្រុមផ្នែករដ្ឋបា​ល​កីឡារ​បស់​កម្ពុជា ក៏បានចេញទៅដល់ប្រទេសហ្វីលីពី​ន​នេះ រួចអ​ស់ហើយ​ដែ​រ ដើម្បីរកចាំទទួលនិ​ង​សម្រួ​លរៀ​បចំ​ជូនកីឡាករកីឡាការិ​នី និងថ្នា​ក់ដឹក​នាំ​។
លោកក៏បានបញ្ជាក់ឲ្យដឹង​ផងដែរថា សម្រាប់ការប្រកួតកីឡាស៊ី​ហ្គេ​មលើ​កទី​ ៣០ នៅប្រទេសហ្វីលីពី​ននេះ ក្នុងចំណោមប្រភេទកីឡា​ដែ​លក​ម្ពុជា​ បញ្ជូន​ទៅចំ​នួន ៣១កីឡានោះ​ ក៏​មានប្រ​ភេទ​កីឡា ដែលមានសក្តានុពល​ និ​​ងស​ង្ឃឹមថា បានទទួលមេដាយពី​កា​រប្រ​កួត​នេះផ​ង​ដែរ។
លោកបញ្ជាក់ថា ពេលនេះនៅហ្វី​លីពីនកីឡា​ល្បុក្កតោ របស់​កម្ពុជា កំពុងស្ថិតនៅ​ទី​នោះ ហើយដែលជាប្រភេទកី​ឡា​មួ​យ ដែលយើងសង្ឃឹមថា​ នឹងទ​ទួល​បា​នមេដាយ ហើយបន្ទាប់ទៀតនោះ ក៏​មា​នណា​កីឡា​គុន​ខ្មែរ ប្រដាល់ ប៉េតង់ ជិតជីដូ សូតេន្នីស្ត វា​យ​កូ​​ន​​បាល់ ការ៉ាតេ ក៏​សង្ឃឹ​មបានមេដា​យ​ដែរ គ្រាន់តែយើងមិនទាន់ហ៊ា​ន​ទាយ​ពីពណ៌មេ​ដាយថា​បា​នប៉ុន្មាន ។ លោកបានបញ្ជាក់​ទៀ​តថា ​មេដាយដែលយើង​ចង់​បា​នសម្រា​ប់ស៊ី​ហ្គេមលើ​កនេះ គឺធ្វើយ៉ាងណាមេដាយមាស​ ​ត្រូវដណ្តើមយកឲ្យបា​ន​លើស​ពីស៊ីហ្គេ​មលើ​ក​ទី ២៩ នៅកូឡាឡំពួ ប្រ​ទេសម៉ាឡេស៊ី កា​លពីឆ្នាំ ២០១៧នោះ៕

អត្ថបទដែលជាប់ទាក់ទង