ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកមូលហេតុឃើញហើយ នៃការស្ទះចរន្តទឹកប្រឡាយបឹងត្របែក ដោយសារលិចសាឡង់

63

ភ្នំពេញ៖រកមូលហេតុឃើញហើយនៃការស្ទះចរន្តទឹកហូរប្រឡាយទឹកស្អុយបឹងត្របែកដោយសារខ្មោចសាឡង់១គ្រឿង វាបានលិចកប់កាត់ទទឹងនៅបាតប្រឡាយបឹងត្របែកនេះដោយមានរយពេល២ទៅ៣ឆ្នាំមកហើយ។ នេះបើយោងតាមការបញ្ជាក់ពីសំណាក់លោកថេង សុថុល អភិបាលខណ្ឌចំការមនប្រាប់កាលពីព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩នេះខណៈពេលរូបលោកដឹកនាំក្រុម ការងារចុះពិនិត្យស្ថានភាពទឹកប្រឡាយបឹងត្របែកដោយកើបកាយប្រម៉ែប្រមូលសំរាមចេញពីប្រឡាយទឹកស្អុយបឹងត្របែកដើម្បីបើកមុខទឹកអោយចរន្តទឹកហូរលឿន បញ្ចៀសការលិចលង់ដោយជំនន់ទឹកភ្លៀងនៅតំបន់បឹងត្របែកនោះហើយក៏ប្រទះឃើញខ្មោចសាឡង់ដ៏ធំមួយគ្រឿងបានលិចលង់កប់នៅបាតប្រឡាយនេះ ជាយូរឆ្នាំមកហើយចឹងតើសបានស្ទះចរន្តទឹកស្អុយបឹងត្របែកបណ្ដាលអោយលិចលង់ដោយជំនន់ទឹកភ្លៀងនៅតំបន់បឹងត្របែកទឹកឡើងល្ហល្ហាចពេលមានភ្លៀងធ្លាក់មកម្ដងៗនោះ។តែមិនថ្វីនោះទេចាប់ពីពេលនេះតទៅពោលគឺក្រោយពីកាយស្រង់យកខ្មោចសាឡង់១គ្រឿងឡើងគោករួច នោះហើយចរន្តទឹកស្អុយប្រឡាយបឹងត្របែកហូរលឿនលែងព្រួយបារម្ភពីការហូរលិចលង់ដោយជនន់ទឹកភ្លៀងដូចគ្រាមុនៗឬដូចបណ្ដាឆ្នាំមុនៗទៀតឡើយ។
លោកថេង សុថុល អភិបាលខណ្ឌចំការមនបានអោយទៀតថាបើតាមដឹងសាឡង់លិចនេះ​ គឺសាឡង់របស់មន្ទីរសាធារណះការក្រុងវាបានលិចកប់នៅបាត្រឡាយនេះយូរឆ្នាំមកហើយៗគួបផ្សំសាឡង់នេះលិចយូូរឆ្នាំផងនិងនៅជិតស្ថានីយ៍បូមទឹកនោះ ដោយមានស្មៅត្រឹបនិងដើមឈើវាដុះពេញៗលើផ្ទៃទឹកប្រឡាយបឹងត្របែកនោះទៀតទើបបណ្ដាលអោយស្ទះចរន្តទឹកនេះតែម្ដង។
លោកថេង សុថុល អភិបាលខណ្ឌចំការមនបានអោយដឹងទៀតថា កន្លែងសាឡង់លិចនោះគឺនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវហើយការដឹងថាមានសាឡង់លិចនេះតាមរយះប្រជាជននៅទីនោះនិងលោកចៅសង្កាត់ផ្សារដើមថ្កូវ គាត់រយការប្រាប់ហើយអាជ្ញាធរខណ្ឌចំការមនក៏បានរាយការណ៍ជូនទៅលោកអភិបាលរាជធានីភ្នំពេញឃួង ស្រេងហើយលោកអភិបាលរាជធានីភ្នំពេញ គាត់បានបញ្ជាមកលោកប្រធានមន្ទីរសាធារណៈការរាជធានីភ្នំពេញអោយចុះមកសហការណ៍គ្នាជាមួយអាជ្ញាធរដ្ឋានខណ្ឌចំការមនចុះស្ដារស្រង់យកសាឡង់ ដែលលិចនៅបាតប្រឡាយបឹងត្របែកនោះឡើងគោកវិញដើម្បីបើកមុខទឹកនៃចរន្តទឹកបឹងត្របែកហូរបានលឿនជាងពេលមុនៗហើយក្រោយពីស្រង់ខ្មោច សាឡងចេញពីបាតប្រឡាយទឹកស្អុយបឹងត្របែកហើយនោះចរន្តទឹកហូរមានល្បឿងលឿងជាងមុនកាត់បន្ថយការលិចលង់ ដោយជំនន់ទឹកភ្លៀងនៅតំបន់បឹងត្របែកនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង