ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយ ចុះបំពេញការងារស្ទើរគ្រប់វិស័យក្នុងមូលដ្ឋាន

120

កណ្ដាល៖ដោយអនុវត្តន៍តាមការណែនាំពីសំណាក់លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយនៅតាមបណ្ដាប៉ុស្ដិ៍ទាំង៨ប៉ុស្ដិ៍នៃអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយខេត្តកណ្ដាលនោះទោះបីមានការមមាញឹករវល់បំពេញការងាររដ្ឋបាលនៅតាមបណ្ដាប៉ុស្ដិ៍និងការងារចេញល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់ក្នុងន័យរក្សាការពារសន្តិសុខជូនដល់បងប្អូនប្រជាជនរស់នៅទូទាំងស្រុកកៀនស្វាយបានល្អប្រសើរតែក៏មិនអាចភ្លេចការងារចុះជួយសម្របសម្រួលចរាចរណ៍នៅតាមដងផ្លូវនានាពិសេសកំណាត់ផ្លូវជាតិលេខ១ក្នុងមូលដ្ឋានស្រុកកៀនស្វាយខេត្តកណ្ដាលដើម្បីជួយសម្រួលចរាចរណ៍ទៅដល់ក្មួយៗជាសិស្សានុសិស្សនៅតាមសាលានានាក្នុងមូលដ្ឋានស្រុកកៀនស្វាយនៅពេលម៉ោងចូលសិក្សារៀនសូត្រនិងពេលម៉ោងចេញពីសាលារៀនវិលត្រឡប់ទៅកាន់លំនៅស្ថានវិញរៀងខ្លួនរបស់ក្មួយៗជាសិស្សានុសិស្សគឺដើម្បីសុវត្ថិភាពផងដែរពោលគឺការពារប្រសើរជាជាងព្យាបាល។នេះបើយោងតាមការបញ្ជាក់ពីសំណាក់លោកអធិការរងប៉ូលិសស្រុកកៀនស្វាយ ហង្ស ផាន់ណារ៉ាដែលទទួលបន្ទុកការងារសណ្ដាប់ធ្នាប់ចរាចរណ៍និយាយប្រាប់កាលពីព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩នេះ។
លោកអធិការរងប៉ូលិសស្រុកកៀនស្វាយបានអោយដឹងទៀតថាចំពោះសកម្មភាពការងារនេះកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយនិងកម្លាំងនៅតាមបណ្ដាប៉ុស្ដិ៍ទាំង៨នៃអធិការប៉ូលិសស្រុកកៀនស្វាយអោយតែដល់ពេលម៉ោងក្មួយៗជាសិស្សានុសិស្សចូលសិក្សារៀនសូត្រនិងពេលម៉ោងចេញពីសាលារៀនវិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួននោះគឺកម្លាំងប៉ូលិសស្រុកកៀនស្វាយចុះទៅដល់មុខក្លោងទ្វារសាលារៀននិមួយៗដោយសម្របសម្រួលចរាចរណ៍ជូនក្មួយៗជាសិស្សានុសិស្សធ្វើដំណើរឆ្លងកាត់ទទឹងផ្លូវដើម្បីសុខសុវត្ថិភាពពួកគាត់(សិស្សានុសិស្ស)ហើយការងារនេះធ្វើជាប្រចាំរៀងរាល់ពេលម៉ោងនៃថ្ងៃសិក្សារៀនសូត្រលើកលែងតែថ្ងៃអាទិត្យដែលជាថ្ងៃឈប់សម្រាកពីការសិក្សារៀនសូត្រនៅសាលា។នេះបើយោងតាមការណែនាំពីសំណាក់លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាង។
ជាមួយគ្នានេះដែរនៅពេលឃើញវត្តមានកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយចុះទៅសម្របសម្រួលចរាចរណ៍តាមដងផ្លូវនាមុខសាលារៀននិមួយៗនោះដោយដឹកដៃជូនក្មួយៗជាសិស្សានុសិស្សធ្វើដំណើរឆ្លងកាត់ទទឹងផ្លូវគឺដើម្បីសុខសុវត្ថិភាពដល់សិស្សធ្វើអោយអាណាព្យាបាលសិស្សានុសិស្សនិមួយៗគាត់សប្បាយចិត្តដោយឃើញសកម្មភាពការងារយ៉ាងផុលផុសពីកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយចុះធ្វើការងារសង្គមក្នុងការរក្សាការពារសន្តិសុខ សុវត្ថិភាព ដោយជូនកូនចៅពួកគាត់ឆ្លងកាត់ផ្លូវប្រកបដោយសុខសុវត្ថិភាពហើយពួកគាត់ក្នុងនាមអាណាព្យាបាលសិស្សសូមគាំទ្រការងារនេះនិងអរគុណដល់បងៗសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយពិសេសលោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាង៕

អត្ថបទដែលជាប់ទាក់ទង