ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្ស៣នាក់ត្រូវបានឃាត់ខ្លួន ពាក់ពន្ធ័ករណីផលិត វេចខ្ចប់ លក់ចែកចាយស្រាយីហោល្បីៗក្លែងក្លាយរាប់ពាន់ដប និងរំលោភកម្មសិទ្ធិបញ្ញា ជាង៣០០០ដប

48

ខេត្តបន្ទាយមានជ័យ៖
ដេប៉ូលក់ចែកចាយដុំរាយ ស្រាក្រហមដ៏ធំយីហោតុលា លក់ស្រាគ្រប់ប្រភេទ នៅផ្លូវអង់តែន០១៦ ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ នគរបាលក្រុងប៉ោយប៉ែត នៅវេលាម៉ោង៤ល្ងាចថ្ងៃទី27/11/2019នេះ បានឆ្មក់ចុះបង្ក្រាប ដកហូតបានស្រាក្រហមជាច្រើនកេស តែមក្លែងក្លាយ បារីជាច្រើនកេស តែមពន្ធគយក្លែងក្លាយរាប់សិបសន្លឹក មនុស្ស៣នាក់ត្រូវបានឃាត់សួរនាំតាមច្បាប់។

ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងកម្មសិទ្ធិបញ្ញា ក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ត្រី ចាប សុផារឹទ្ធ ស្នងការរងប្រឆាំងបទល្មើស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរខេត្តបន្ទាយមានជ័យ ។ សម្របសម្រួលនិតិវិធីដោយលោក មាស ចាន់ពិសិដ្ឋ ព្រះរាជាអាជ្ញារអមសាលាដំបូងខេត្ត។

លោកឧត្តមសេនីយ៍ត្រី ចាប សុផារឹទ្ធិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា សមត្ថកិច្ចបានឃាត់និងនាំខ្លួន ១៖ ឈ្មោះ ថៃ ម៉ាឡា ភេទប្រុសជាម្ចាស់ទីតាំង ។២៖ ឈ្មោះ សេន សាន់ ភេទប្រុសអាយុ១៨ឆ្នាំ ជាកម្មករ ។ សមត្ថកិច្ចបានសាកសួរ បំភ្លឺនិងកសាងសំណុំរឿងតាមនិតិវិធី ។ យុវជនម្នាក់ទៀតត្រូវបានដោះលេងវិញ ក្រោយសួរនាំមិនជាប់ពាក់ពន្ធ័ គ្រាន់តែជាមិត្តភក្កិជាមួយម្ចាស់ទីតាំង។

លោក ឡុង ស្រេង បានឲ្យដឹងថា
ជាលទ្ធផល សមត្ថកិច្ចបានចុះបង្ក្រាបទីតាំង ផលិត វេចខ្ចប់ ស្រាក្រហមក្លែងបន្លំម៉ាកសញ្ញា​ ក្លែងក្លាយម៉ាក Penfolds Bin 2 Bin 8 Bin707 Bin128 Bin407 Bin389 ស្រាចំនួន២៤៨កេស=១៤៨៨ដប ស្រាក្រហម88ចំនួន ១៣២កេះ=១៥៨៤ដប សំបកប្រអប់៩៣ដុំ=៩៣០សន្លឹក ស្ទុីឃើរ៥២ដុំ=៥២០០សន្លឹក សំបកកេស៤០០ដុំ=១០០០០កេស (កម្មសិទ្ធបញ្ញា​)។
ស្រាទាំងនោះ ជាស្រាក្លែងក្លាយ និងស្រាបន្លំម៉ាកយីហោល្បីដើម្បីលក់បានថ្លៃ ម្ចាស់ទីតាំងបានបកតែមស្រាថោកចេញ ហើយបិតតែមយីហោថ្លៃជំនួសដើម្បីងាយលក់បន្លំ ដែលស្រាទាំងនោះត្រូវបានគេលក់ដុំរាយទៅតាមតូបតូចធំមួយចំនួនលក់បន្ត លើសពីនេះគឺគេបោះទៅតាមក្លឹបកំសាន្ត និងKTV ។

នៅវេលាម៉ោង៨និងនិង៣០នាទីយប់ថ្ងៃដដែលនេះ សមត្ថកិច្ចប្រតិបត្តិការ ត្រូវបានផ្អាកបណ្តោះអាសន្ន មូលហេតុសម្ភារះ វត្ថុតាង ត្រូវដកហូតបានចំនួនច្រើនលើសលុប សមត្ថកិច្ចបានដាក់កម្លាំងយាមកាម២៤ម៉ោង និងមួយចំនួនត្រូវដឹកជញ្ជូនវត្ថុតាងស្រាក្លែងក្លាយទាំងនោះទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងឃាត់ម្ចាស់ទីតាំងរួមជាមួយបក្ខពួកយកទៅសួនាំតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង