ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនអវិជ្ជា បើករថយន្តTacoma បំបុកនគរបាលខេត្តកណ្តាលម្នាក់ បាក់ជើងទាំងពីរ

37

កណ្តាល៖ នគរបាលខេត្តកណ្តាលម្នាក់រងរបួសធ្ងន់បាក់ជើងទាំងសងខាង ខណ:ពេលកំពុងបំពេញភារកិច្ចសម្រួលចរាចរណ៍លើដងផ្លូវ ស្រាប់ម្ចាស់រថយន្តTacoma ល្មើសបំពានមិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៍ ដែលមានឈ្មោះ ទូច សៅហេង ឲ្យអែបខាង មិនតែប៉ុណ្ណោះ ថែមទាំងបើកបំបុកបណ្តាលឲ្យ ប៉ើងនគរបាលចរាចរណ៍ខ្ទាត៥ម៉ែត្រ មិនត្រឹមតែប៉ុណ្ណោះ ថែមល្បឿនបើករត់គេចទៀត។ រថយន្តនោះម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2S 3669។

លោកអ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលម្នាក់ រងរបួសធ្ងន់បាក់ជើងទាំងសងខាង ខណ:ពេលកំពុងបំពេញភារកិច្ចសម្រួលចរាចរណ៍លើដងផ្លូវ ដែលគ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង២០:០០នាទី នាថ្ងៃទី២៨ វិច្ឆកា ២០១៩ បង្កឡើងដោយម្ចាស់រថយន្តTacoma ល្មើសបំពានមិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៍ ដែលមានឈ្មោះអនុសេនីយ៍ឯក ទូច សៅហេង ឲ្យអែបខាង មិនតែប៉ុណ្ណោះថែមទាំងបើកបំបុកបណ្តាលឲ្យប៉ើងនគរបាលចរាចរណ៍ខ្ទាត៥ម៉ែត្រ មិនត្រឹមតែប៉ុណ្ណោះថែមល្បឿនបើករត់គេចទៀត យ៉ាងណាម៉ិញដោយមានការសហការល្អ របស់សមត្ថកិច្ចបានធ្វើការឃាត់បានរថយន្តភ្លាមៗផងដែរ ប៉ុន្តែជាអកុសលម្ចាស់រថយន្ត បានរត់គេចចេញបាត់ទៅហើយ។

លោកស្នងការ បានថ្លែងថា “យើងសង្ឃឹមថាទោះម្ចាស់រថយន្តរត់ទៅដល់ទីណា ក៏មិនរួចផុតពីសំណាញ់សមត្ថកិច្ចឡើយ សូមអញ្ជើញម្ចាស់រថយន្តចូលខ្លួន សារភាពកំហុសជាបន្ទាន់ យើងជឿថា លោកអាចស្គាល់ពីសមត្ថភាព របស់មន្ត្រីនគរបាលខេត្តកណ្តាលរួចហើយ”។

លោកបន្តថា ” យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីរួមអាជីពជាមួយលោកអនុសេនីយ៍ឯក ទូច សៅហេង សូមចូលរួមសោកស្តាយ ដែលត្រូវជនពាលអវិជ្ជា ប្រមាថដល់ជីវិត ក្នុងពេលបំពេញបេកម្មបែបនេះ យើងខ្ញុំសូមចូលរួមរំលែកនៅទុក្ខ ដ៏ធ្ងន់ធ្ងរនេះផង “៕

អត្ថបទដែលជាប់ទាក់ទង