ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាល់ទះកម្ពុជា រកបានម៉ូយ ពីអាមេរិក

65


ភ្នំពេញ៖ល្ងាចថ្ងៃទី២៧វិច្ឆិកា សហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលតំណាងដោយលោកស សុខា ជាអនុប្រធានសហ
ព័ន្ធ បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយសមាគមបាល់បោះខ្មែរ អាមេរិក ដែលមានលោកជូ សុខារីជាប្រធាន ។
សូមបញ្ជាក់ថា សមាគមបាល់បោះខ្មែរ អាមេរិកនេះ គ្រប់គ្រងទាំងបាល់បោះ និងបាល់ទះ ។កាលពីប្រមាណមួយ
ឆ្នាំមុន សមាគមនេះបានចុះអនុស្សរណៈ ជាមួយសហព័ន្ធកីឡាបាល់បោះកម្ពុជារួចហើយ ។ បាល់ទះគឺជាជំហ៊ានទី២ នៃកិច្ច
សហប្រតិបត្តិនេះ ។
អនុស្សរណៈនេះ ផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលើអត្តពលិក និង ក្រុមទាំងមូល ។ការបណ្ដុះបណ្ដាលគ្រូបង្វឹក
មន្ត្រីបច្ចេកទេស ព្រមទាំងការផ្លាស់ប្ដូរកម្មវិធីទស្សនកិច្ច របស់គ្រូបង្វឹក មន្ត្រីបច្ចេកទេស ដើម្បីពង្រីកសមត្ថភាពគ្រូបង្វឹកមន្ត្រី
ដឹកនាំ ។
ការជ្រើសរើសកីឡាករ ដែលមានទេពកោសល្យ និងគុណផលកីឡាខ្ពស់ ដើម្បីបញ្ចូលទៅក្នុងក្រុមជម្រើសជាតិ ដើម្បី
ហ្វឹកហាត់សម្រាប់ការប្រកួត ឲ្យតំណាងប្រទេស ។
សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំមកហើយ ដែលកីឡាករបាល់ទះ បាល់បោះកូនកាត់ខ្មែរ អាមេរិក បានមកជួយដល់កម្ពុជា
ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម ។ទោះបីកីឡាករមួយចំនួន យកមកពីបរទេសក៏ពិតមែន តែពួកគេត្រូវធ្វើតេស្តជាមួយកីឡា
ករក្នុងស្រុក ប្រសិនបើសមត្ថភាពទាបជាង កីឡាករក្នុងស្រុក ក៏សហព័ន្ធមិនទទួលយកដែរ ។
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហាញពីជំនឿចិត្តថា តាមរយៈអនុស្សរណៈ ជាមួយសមាគមនេះកម្ពុជា នឹងមានក្រុមបាល់ទះមួយខ្លាំ ដែលជាតំណាងឲ្យជាតិ សម្រាប់ចេញទៅប្រកួត លើឆាកអន្តរជាតិជាមុនខានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង