ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សស្លាប់២៦នាក់ និង ៦៥០នាក់របួស ក្នុងគ្រោះរញ្ជួយដី នៅអាល់បានី

70

អាជ្ញាធរនៃប្រទេសអាល់បានី បានឱ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារតែគ្រោះរញ្ជួយដី កាលពីថ្ងៃអង្គារ ចំនួន២៦នាក់ និងជាង៦៥០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

គ្រោះរញ្ជួយដីកម្រិត៦,៤រ៉ិចទ័រ បានវាយប្រហារលើរដ្ឋធានី Tirana និងទីក្រុង Durres នៃប្រទេសអាល់បានី ហើយ
បើតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) គ្រោះរញ្ជួយដីនេះមានជម្រៅទៅក្នុងដី១០គីឡូម៉ែត្រ ព្រមទាំងមានចំណុចរញ្ជួយស្ថិតនៅចំងាយ៣០គីឡូម៉ែត្រពីរដ្ឋធានី Tirana។ ម្យ៉ាងវិញទៀត គិតមកទល់នឹងពេលនេះ មនុស្សច្រើនជាង៤០នាក់ ត្រូវបានគេទាញចេញពីគំនរអគារបាក់បែក រីឯក្រុមអ្នកជួយសង្រ្គោះកំពុងបន្តប្រតិបត្តិការ របស់ពួកគេ ខណៈរដ្ឋាភិបាលប្រកាសកាន់ទុក្ខចំនួនមួយថ្ងៃ នៅថ្ងៃពុធនេះ៕

អត្ថបទដែលជាប់ទាក់ទង