ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ឈ្នះទីម័រខាងកើត ៥ទល់០ នៅស៊ីហ្គេម

87


ភ្នំពេញ៖បន្ទាប់ពីលេងស្មើជាមួយក្រុម ម្ចាស់ផ្ទះហ្វីលីពីន ១ទល់១ កាលពីថ្ងៃទី៥វិច្ឆិកា
មកនោះ ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ របស់កម្ពុជា បានលេងឈ្នះក្រុមមកពីប្រទេសទីម័រខាងកើត ៥ទល់០ ។
នេះជាការប្រកួតលើកទី២ របស់ក្រុមកម្ពុជា ក្នុងពូលA។ ស្ថានភាពក្នុងការប្រកួត កម្ពុជា មានឱកាសគ្រប់គ្រងបាល់បានច្រើន ជាងក្រុមទូម័រខាងកើត មិនតែប៉ុណ្ណោះ នៅនាទីដំបូង​កម្ពុជាមានឱកាសទាត់បាល់ បញ្ចូលទីខាងក្រុមគូប្រកួត របស់ខ្លួនជាច្រើនលើក។
បន្ទាប់ពីលេងបាន៨នាទី កម្ពុជាមានឱកាសទាត់បាល់ហ្វ្រីឃីក(Free-Kick) ហើយកីឡា
ករស៊ិនកក្កដា ទាត់បាល់នេះបញ្ចូលទី គូប្រកួតបានសម្រេច នៅនាទី៨ ហើយបានរក្សាលទ្ធផលនាំមុខ ១ទល់០ ដល់ចប់វគ្គទី១។
ចូលដល់តង់ទី២ ការលេងរបស់កម្ពុជា បានបង្ហាញពីការមានទំនុកចិត្ត ជាងកាលតង់ទី១ ទៅទៀត។ ទម្រង់នៃការលេងក៏កាន់តែប្រសើរ ទោះបីខ្សែការពារ របស់ទីម័របានព្យាយាម ពង្រឹងប្រព័ន្ធការពាររបស់ខ្លួន យ៉ាងណាក៏ដោយ ។
ទោះជាយ៉ាងណាក៏កីឡាករ រ៊ឹង ប៊ុនហៀង របស់កម្ពុជា រកបានគ្រាប់បាល់ទី២ ឲ្យក្រុម មុននឹងកីឡាករ សៀង ចន្ធា រកគ្រាប់ទី៣ កីឡាករកែវ សុខផេងរក បានគ្រាប់ទី៤ ហើយចុងក្រោយកីឡាកររ៊ឹង ប៊ុនហៀង រកបានមួយគ្រាប់បន្ថែមទៀត ធ្វើឲ្យចប់ការប្រកួត កម្ពុជា ឈ្នះ ទីម័រខាងកើត ៥ទល់០។
លទ្ធផលនេះ បានធ្វើឲ្យកម្ពុជាឈរនៅលេខ១ ជាបណ្ដោះអាសន្ន បន្ទាប់ពីការប្រកួតមួយគូទៀតរវាង មីយ៉ាន់ម៉ា ជាមួយ ហ្វីលីពីន បញ្ចប់ទៅដោយ មីយ៉ាន់ម៉ា ឈ្នះត្រឹម ២ទល់១៕

អត្ថបទដែលជាប់ទាក់ទង