ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងអាយុទើប៩ឆ្នាំសោះ រៀនចប់វិស្វករអគ្គីសនី

58

តើរៀនយ៉ាងម៉េចដែរ ក្មេងទើបអាយុ៩ឆ្នាំសោះ រៀនចប់បរិញ្ញាបត្រវិស្វករអគ្គីសនី?
Laurent Simonជាកូនបែលហ្សិច។វាចូលរៀន តាំងពីអាយុ៤ឆ្នាំ។ ថ្នាក់ទី១វាចំណាយពេលរៀន មួយឆ្នាំដូចសិស្សដទៃដែរ។តែចាប់ពីថ្នាក់ទី២ដល់ទី៦វារៀនចប់ក្នុងរយះពេលតែ១ឆ្នាំប៉ុណ្ណោះ។ អាយុ៦ឆ្នាំចូលរៀនវិទ្យាល័យ។ វិទ្យាល័យដែលសិស្សធម្មតារៀន៦ឆ្នាំបានចប់ តែវារៀនតែ១៨ខែចប់។
ពេលអាយុ៨ឆ្នាំវាសំរាកមួយរយះ។លុះដល់ខែមីនាឆ្នាំ២០១៩នេះ វាក៏ចុះឈ្មោះរៀនមហាវិទ្យាល័យ ហើយរៀនតែ៩ខែក៏ចប់ថ្នាក់បរិញ្ញាបត្រវិស្វករអគ្គីសនីនៅ
ខែធ្នូខាងមុខនេះ។
វាចូលចិត្តប្រើបច្ចេកវិទ្យាដើម្បីជួយដល់រាងកាយមនុស្ស។ តទៅវានឹងរៀនបរិញ្ញាបត្រពេទ្យនិងបន្តអនុបណ្ឌិត ព្រោះគ្រួសារវាពេទ្យ។(តាមBBC)

អត្ថបទដែលជាប់ទាក់ទង