ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខអាជ្ញាធរកីឡា ហូបអាហារសាមគ្គីជាមួយគណៈប្រតិភូ គ្រូបង្វឹក កីឡាករបាល់បោះ មុនចេញទីប្រកួត SEA GAMES

68


ភ្នំពេញ៖លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា តំណាងឲ្យលោក ស៊ាន បូរ៉ាត ប្រធានប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា នាយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ជួបសំណេះសំណាល និងហូបអាហារសាមគ្គីជាមួយគណៈប្រតិភូ គ្រូបង្វឹក កីឡាករបាល់បោះមុនចូលរួមការប្រកួត SEA GAMES ២០១៩ លើកទី៣០ ដែលប្រទេសហ្វីលីពីន ជា ខាងមុខនេះ នៅភោជនីយដ្ឋានទន្លេបាសាក់។
លោក អ៊ុក សិទ្ធិជាតិបានមានប្រសាសន៍ថា ការប្រកួតកាន់តែខិតជិតមកដល់ហើយ នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ដូច្នេះកីឡាករ-កីឡាការិនី ត្រូវប្រយ័ត្នប្រយែងការហូបចុក និងថែទាំសុខភាពឲ្យបានល្អ ព្រមទំាងខិតខំហ្វឹកហាត់បន្ថែមទៀត ត្រូវធ្វើការប្រកួតឲ្យអស់សមត្ថភាព ដូចការប្រកួតនៅក្រៅប្រទេសដែរ។
លោកបានបន្តថា ការប្រកួតកីឡាSEA GAMESលើកទី ២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ក្រុមបាល់បោះកម្ពុជាទទួលបាន ចំណាត់ថ្នាក់លេខ៧ ជាលទ្ធ ផល ល្អមួយដែរ។ កាលពីមុនកម្ពុជាទទួល ជ្រើសរើសកីឡាករបាល់បោះ កូនខ្មែររស់នៅក្រៅប្រទេស ពីប្រទេស អាមេរិកកាណាដានិងអូស្រ្តាលី ដោយខ្លួនឯង ប៉ុន្តែនាពេលកីឡាករបាល់បោះកូនខ្មែរ រស់នៅក្រៅប្រទេស ដែលចង់ឲ្យកម្ពុជាត្រូវទៅចុះឈ្មោះនូវ សមាគមបាល់បោះកម្ពុជា-អាមេរិកនេះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង