ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តាមសេចក្តីរាយការណ៍ ប្រទេសចិន កោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លើសេចក្តីព្រាងច្បាប់ពីហុងកុង

68

មុននេះ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ ដែលហាមប្រាមការនាំចេញហ្វូងមនុស្សគ្រប់គ្រងអាវុធ ទៅកាន់ប៉ូលិសហុងកុង និងគាំទ្រសិទ្ធិមនុស្សនៅក្នុងទីក្រុង។

ក្រសួងការបរទេសចិន បាននិយាយថា ប្រទេសចិនបានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Terry Branstad ដើម្បីទាមទារឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ខ្លួន និងបញ្ឈប់ការបង្កការខូចខាត បន្ថែមទៀត ដល់ទំនាក់ទំនងទ្វេភាគី។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Le Yucheng បានកោះហៅលោក Branstad បន្ទាប់ពីលោកដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ ដែលបានហាមឃាត់ ការនាំចេញអាវុធ ត្រួតត្រាហ្វូងមនុស្ស ទៅកាន់ប៉ូលីសហុងកុង៕

អត្ថបទដែលជាប់ទាក់ទង