ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្មក់ទៅលើភោជនីយ​ដ្ឋានមួយកន្លែង នៅភ្នំពេញរកឃើញសត្វព្រៃខុសច្បាប់មួយចំនួនធំ

37

ភ្នំពេញ៖ ក្រុមអ្នកអភិរក្សសត្វព្រៃ បានឆ្មក់ទៅលើភោជនីយ​ដ្ឋានមួយកន្លែង នៅក្នុងរាជធានីភ្នំពេញ ក្រុមសង្គ្រោះសត្វបន្ទាន់ របស់ពួកយើង បានរកឃើញសត្វព្រៃខុសច្បាប់មួយចំនួនធំ ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី២៨ខែវិច្ឆិកា សម្ព័ន្ធសត្វព្រៃប្រទេសកម្ពុជា Wildlife Alliance Cambodia បានផ្សាយព័ត៌មានថា បន្ទាប់ពីការលបឆ្មក់ទៅលើភោជនីយ​ដ្ឋានមួយកន្លែង នៅក្នុងរាជធានីភ្នំពេញ ក្រុមសង្គ្រោះសត្វបន្ទាន់ របស់ពួកយើង បានរកឃើញសត្វព្រៃខុសច្បាប់មួយចំនួនធំ ហើយវាក៏ជាចំនួន ដែលគួរឲ្យតក់ស្លត់មែនទែន។

Wildlife Alliance Cambodia ក៏បានលើកឡើងបន្តថា ក្នុងនោះ រួមមានសត្វអណ្តើកស្រែចំនួន២០៦ក្បាល ស្នូកទ្រូងសត្វអណ្តើកស្រែចំនួន៤២៨ក្បាល ពស់វែកក្របីរស់ចំនួន៣ក្បាល អណ្តើកស្រែរស់ចំនួន២៩ក្បាល សត្វកន្ត្រងងាប់ទម្ងន់១១គីឡូក្រាម សាច់ជ្រូកព្រៃទម្ងន់១គីឡូក្រាម សាច់ឈ្លូសទម្ងន់៣គីឡូក្រាម សាច់កាំប្រម៉ាទម្ងន់១គីឡូក្រាម សត្វចង្កៀលខ្យងស្លាប់ចំនួន៥ក្បាល សត្វចាបដង្កូធំស្លាប់ចំនួន២០ក្បាល និងសត្វអណ្តើកស្រែស្លាប់ចំនួន០១ក្បាល៕

អត្ថបទដែលជាប់ទាក់ទង