ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ចុះសួរសុខទុក្ខ ដោយផ្ទាល់នៅបន្ទប់សំរាកព្យាបាល​​ លោក អនុសេនីយ៍ឯក ទូច សៅហេង ដែលរថយន្តបុករបួសធ្ងន់

84

ភ្នំពេញ៖ ស្នងការ​នគរបាល​ខេត្តកណ្តាល បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតឱកាសដ៏មមាញឹក គោរពអញ្ជើញមកសាកសួរសុខទុក្ខ ដោយផ្ទាល់នៅបន្ទប់សំរាកព្យាបាល​​ លោក អនុសេនីយ៍ឯក ទូច សៅហេង នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីរងរបួសធ្ងន់ ដោយសារតែរថយន្តតាកូម៉ាមួយគ្រឿង បើ​កបំ​បុក​ ហើយរថយន្តនោះ ​ថែម​ល្បឿន​បើក​រត់គេច​បាត់។

លោក​អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បានថ្លែងថា “ជំនួសមុខឲ្យមន្ត្រីនគរបាលចរាចរណ៍ខេត្តកណ្តាលមួយរូប ដែលត្រូវរថយន្តបុកពេលកំពុងបំពេញការងារ និងក្រុមគ្រួសារ ខ្ញុំបាទផ្ទាល់ក៏ដូចជា នគរបាលចរាចរណ៍ទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មមាញឹក គោរពអញ្ជើញមកសាកសួរសុខទុក្ខ ដោយផ្ទាល់នៅបន្ទប់សំរាកព្យាបាល​​ លោក អនុសេនីយ៍ឯក ទូច សៅហេង និងក្រុមគ្រួសារនៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងគ្រាដែលសម្តេច កំពុងបំពេញកាតព្វកិច្ចដ៏កតញ្ញូបំផុត គឺមើលថែទាំអ្នកម្តាយ នៅមន្ទីរពេទ្យកាល់ម៉ែតនេះស្រាប់ “។

លោកស្នងការ បានលើកឡើងថា “សកម្មភាពនេះ គឺជាកាយវិការគំរូ នៃថ្នាក់ដឹកនាំរបស់យើងដែលមិនអាចបំភ្លេចបានឡើយ ហើយបានបង្ហាញអំពីការយកចិត្តទុកដាក់ ចំពោះកងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ ដែលជួបបញ្ហាផ្សេងៗ និងផលលំបាកចំពោះមុខ “។

លោក បានបន្តថា “ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ ជំនួសមុខឲ្យមន្ត្រីនគរបាលទាំងអស់ ទូទាំងខេត្តកណ្តាល សូមគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមជួបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណ:​​​ សុខ:​ ពល:​​​ កុំបីឃ្លៀងឃ្លាតឡើយ និងជាពិសេស គឺសូមគោរពជូនពរអ្នកម្តាយ របស់សម្តេចទាំងទ្វេ ឆាប់បានធូរស្បើយ បន្តជាម្លប់ជួបជុំបុត្រធីតាយូរអង្វែងតទៅមុខទៀត” ។

លោក​អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា នគរបាល​ចរាចរ​ណ៍ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ម្នាក់​រងរបួស​ធ្ងន់​បាក់ជើង​ទាំងសងខាង​ខណ​:​ពេល​កំពុង​បំពេញភារកិច្ច​សម្រួល​ចរាចរណ៍​លើ​ដងផ្លូវ ដែល​គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង​២០និង០០​នាទី នា​ថ្ងៃទី​២៨ វិ​ច្ឆ​កា ២០១៩ បង្កឡើង​ដោយ​ម្ចាស់​រថយន្ត​ Tacoma ល្មើស​បំពាន​មិន​ស្តាប់​ការបញ្ជា​របស់​នគរបាល​ចរាចរ​ណ៌​ដែលមាន​ឈ្មោះ​អនុសេនីយ៍ឯក ទូច សៅ​ហេង ឲ្យ​អែប​ខាង មិនតែប៉ុណ្ណោះ​ថែមទាំង​បើ​កបំ​បុក​បណ្តាល​ឲ្យ​ប៉ើង​នគរបាល​ចរាចរណ៍​ខ្ទាត​៥​ម៉ែត្រ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែម​ល្បឿន​បើក​រត់គេច​ទៀត យ៉ាងណា​ម៉ិ​ញ​ដោយមាន​ការសហការ​ល្អ​របស់​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​បាន​រថយន្ត​ភ្លាមៗ​ផងដែរ ប៉ុន្តែ​ជា​អកុសល​ម្ចាស់​រថយន្ត​បាន​រត់​គេចចេញ​បាត់ទៅហើយ​។

​លោកស្នងការ បាន​ថ្លែងថា “​យើង​សង្ឃឹមថា​ទោះ​ម្ចាស់​រថយន្តរ​ត់ទៅ​ដល់ទី​ណា​ក៏​មិន​រួច​ផុតពី​សំណាញ់​សមត្ថកិច្ច​ឡើយ សូម​អញ្ជើញ​ម្ចាស់​រថយន្ត​ចូលខ្លួន​សារភាព​កំហុស​ជាបន្ទាន់ យើង​ជឿថា​លោក​អាច​ស្គាល់​ពី​សមត្ថភាព​របស់​មន្ត្រីនគរបាល​ខេត្តកណ្តាល​រួចហើយ​”​។

​លោក​បន្តថា ” យើងខ្ញុំ​ទាំងអស់គ្នា​ជា​មន្ត្រី​រួម​អាជីព​ជាមួយ​លោក​អនុសេនីយ៍ឯក ទូច សៅ​ហេង សូម​ចូលរួម​សោកស្តាយ​ដែល​ត្រូវ​ជនពាល​អវិជ្ជា​ប្រមាថ​ដល់​ជីវិត​ក្នុងពេល​បំពេញ​បេ​កម្ម​បែបនេះ យើងខ្ញុំ​សូម​ចូលរួម​រំលែក​នៅ​ទុក្ខ​ដ៏​ធ្ងន់ធ្ងរ​នេះ​ផង “៕

អត្ថបទដែលជាប់ទាក់ទង