ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីបរាជ័យផ្ទួនៗ ផាន់ គ្រាន់ មានគូប្រកួតថ្មី

63


ភ្នំពេញ៖លើសង្វៀនជើងឯកអ្នកប្រយុទ្ធ កំពូលថាមពល Champion របស់អាស៊ីអាគ្នេយ៍ យប់ថ្ងៃទី១ធ្នូអ្នកប្រដាល់កម្ពុ
ជា ផាន់ ក្រាន់ ក្លិបម្កុដរាជសីហ៍ ត្រូវបានផ្គូរផ្គងឲ្យប្រកួត ជាមួយអ្នកប្រដាល់ថៃ កៀត ភីត(Kirth Phit) ដោយប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៦៥គីឡូក្រាម ។
អានិយាយបានថា នៅក្នុងខែវិច្ឆិកា គឺជាខែដ៏អាក្រក់បំផុត របស់អ្នកប្រដាល់កម្ពុជារូបនេះ ព្រោះ២ប្រកួតរបស់គេ ជាមួយ
អ្នកប្រដាល់ថៃ គេជួបបរាជ័យមុនទឹកទី៥រហូត ។
ពីរប្រកួតលើសង្វៀនផ្សេងគ្នា នៅក្នុងខែវិច្ឆិកា ផាន់ គ្រាន់ ត្រូវអ្នកប្រដាល់ថៃផេត កា(Phat Ka) ទាត់ឲ្យខូចដៃមុនស្នូរជួងបញ្ចប់ទឹកទី២ ។ នៅថ្ងៃទី១៦វិច្ឆិកាផាន់ គ្រាន់ ត្រូវអ្នកប្រដាល់ថៃ កៀតតិច វ័រស៊ូនីង(Kiet Tech Vor Souning) ផ្ដួលបានមុនស្នូរជួង បញ្ចប់ទឹកទី៣ ។
ពេលនេះផាន់ គ្រាន់ត្រូវជួបប្រកួតជាមួយ អ្នកប្រដាល់ថៃមួយរូបផ្សេងទៀត ដែលត្រូវបានមន្ត្រីផ្គូរផ្គង និយាយថាជា
អ្នកប្រដាល់មិនអន់នោះឡើយ ។ទោះបីស្ថិតិប្រកួតរបស់គេ តិចជាងផាន់ គ្រាន់ ក៏ពិតមែនតែមិនប្រាកដថា អ្នកប្រដាល់ថៃរូប
នេះអន់ឡើយ ។
កៀត ភីតមានប្រវត្តិប្រកួត ចំនួន៦៩ដង ឈ្នះ៥៥ដង ចាញ់១៣ដង និងស្មើពិន្ទុ១ដង ។ចំពោះផាន់ គ្រាន់វិញគេមាន
ប្រវត្តិប្រកួតរហូត ដល់ទៅ១៣៦ដង ឈ្នះ១១១ដង ចាញ់២២ដង និងស្មើពិន្តុ៣ដង ។ជំនួបមួយនេះផាន់ គ្រាន់អាចមានឱកាស
ស្ដារកេរ្តិ៍ឈ្មោះឡើងវិញបានឬទេ ?
ឃីម បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ត្រូវបានដាក់ឲ្យប្រកួតជាមួយ អ្នកប្រដាល់ថៃផេត ផាង៉ាន(Phat Pha Ngarn)ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ឃីម បូរ៉ាមួយរយៈនេះ ទោះបីគេមានការប្រកួតច្រើន ក៏ពិតមែនក៏ដោយ តែគេមិនសូវមាន​ឱកាសមកប្រកួតនៅលើ
សង្វៀនអាស៊ីអាគ្នេយ៍ឡើយ ។ចំពោះអ្នកប្រដាល់ថៃផេត ផាង៉ានវិញនេះ ជាលើកដំបូងហើយ ដែលគេឆ្លងដែនមកប្រកួតនៅ
ស្រុកខ្មែរនោះ ។
មិនដឹងថាអ្នកប្រដាល់ថៃរូបនេះខ្លាំង ឬខ្សោយនោះទេ តែគេមានប្រវត្តិប្រកួត ចំនួន៧៣ដង ឈ្នះ៦១ដង ចាញ់១១ដង និងស្មើពិន្ទុ១ដង ។ចំពញបូរ៉ាវិញ មានប្រវត្តិប្រកួតចំនួន១០៥ដង ឈ្នះ៧៩ដង ចាញ់២៤ដង និងស្មើពិន្ទុចំនួន
២ដង ។ជ័យជំនះជារបស់ឃីម បូរ៉ា ឬ ផេត ផាងិន ?
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះ លួន សុខខេងក្លិបពុទ្ធសេរីវង្ស ប្រកួតជាមួយហេង សំរាំងក្លិបព្រៃទទឹងកីឡា
ខេត្តបាត់ដំបង ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។ឡុង ពិសិដ្ឋក្លិបខ្លារខិនមានរិទ្ធ ប្រកួតជាមួយធន វិស្ណុក្លិបកង
យោធពលខេមរភូមិន្ទ ក្នុងប្រភេទទម្ងន់៤៦គីឡូក្រាម ។ស៊ូ សុខក្លិបយុវវាលស្បូវ ប្រកួតជាមួយឡុង សុឃាក្លិបសាលវ័ន្ដកីឡា
ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង