ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានប្រដាល់គុនខ្មែរ ប្រាប់ឲ្យប្រយ័ត្ន ក្នុងការហូបចុក និង ប្រកួត ឲ្យអស់ពីសមត្ថភាព នៅស៊ីហ្គេម

66


ភ្នំពេញ៖ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានទទូចឲ្យកីឡាករ- កីឡាការិនីប្រដាល់គុនខ្មែរ ត្រូវប្រយ័ត្នប្រយែង ការហូបចុក និងថែទាំសុខភាព ឲ្យបានល្អ ព្រមទំាងខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ឲ្យការចូលរួមប្រកួត ទទួលបាននូវគុណផល និងសិទ្ធផលល្អ ធានាបានមេដាយ នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នេះ។
លោកឧត្តមសេនីយឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានជួបសំណេះសំណាល និងផ្តាំផ្ញើគ្រូបង្វឹក និងអត្តពលិកប្រដាល់គុនខ្មែរ និងឃិកប៊ុកស៊ីងKicj-Boxing)ចំនួន ១១ រូបមុនចេញដំណើរទៅប្រកួតកីឡា SEA GAM ES លើកទី៣០ ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី ៣០ ដល់ថ្ងៃទី១១ ខែធ្នូ នៅប្រទេសហ្វីលីពីន។
លោកបានមានប្រសាសន៍ថា កីឡាករកីឡាការិនី ត្រូវតែប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជ័យជម្នះ នៅក្នុងការប្រកួតជូនជាតិមាតុភូមិយើង និងរក្សាកេរ្តិ៍ឈ្មោះ ជាកីឡាករកម្ពុជា ប្រកបដោយសេចក្តីថ្លៃថ្នូរ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន។ នៅទីនោះកីឡាករ-កីឡាការិនី ត្រូវប្រយ័ត្នប្រយែង ការហូបចុក និងថែទាំសុខ ភាពឲ្យបានល្អ ព្រមទំាងខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យការចូលរួមប្រកួត ទទួលបាននូវគុណផលនិងគុណផលល្អ។
លោក ហេងសុឃន អនុប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ និងជាប្រធានប្រតិភូកីឡា ប្រដា ល់គុនខ្មែរ បានបញ្ជាក់ឲ្យដឹងថា សម្រាប់កីឡាករគុនខ្មែរទាំង ៥ រូប ដែលចេញទៅស៊ីហ្គេមលើកនេះ គឺបានត្រៀមលក្ខណៈយ៉ាងល្អទាំងការហ្វឹក ហាត់កម្លាំងកាយ ទាំងបច្ចេកទេស ក៏ដូចជាការថែរក្សាសុខភាព។ លោកបានបន្តថា ពាក់ព័ន្ធបញ្ហាសម្ភារ:កីឡាករ ម្នាក់ៗសុទ្ធតែបំពាក់ថ្មី នូវឧបករណ៍សម្រាប់បម្រើការប្រកួត ការហ្វឹកហាត់ និងសម្ភារ:ប្រើប្រាស់ផ្ទាល់ខ្លួនបន្ថែម លើអ្វីដែលក្រសួងអប់រំយុវជននិងកីឡា ក៏ដូចជា គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា បានដោះស្រាយរួច ហើយនោះ ពោលគឺមិនឲ្យមានការខ្វះខាតឡើយ ។
សម្រាប់ប្រតិភូកីឡាប្រដាល់គុនខ្មែរ មានចំនួន៨រូប ក្នុងនោះ មានលោកហេង សុឃន អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជាប្រធានប្រតិភូដឹកនាំ គ្រូបង្វឹកលោកអេ ភូថង និង លោកពិន សំណាង គ្រូជំនួយ ហើយឲ្យកីឡាករកីឡាការិនីទាំង ៥ នាក់ វិញ រួមមាន កីឡាករ ហ៊ឹម គឹមរៀង ប្រកួតប្រភេទទម្ងន់៤៨គ.ក្រ, កីឡាករ វ៉ាន់ វៀន ប្រកួតប្រភេទទម្ងន់៥៤គ.ក្រ ,កីឡាករ តាញ់ មករា ប្រកួតប្រភេទទម្ងន់៥៧គ.ក្រ , កីឡាករ ឡៅ ចិត្រ្តា ប្រកួតប្រភេទទម្ងន់៦៣,៥០គ.ក្រ និងកីឡាការិនី អ៊ុ ស្រីរ័ត្ន ប្រកួតប្រភេទទម្ងន់ ៥៤គ.ក្រ។
ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីគុនខ្មែរទាំងប្រាំបីរូបនេះ នឹងចេញដំណើរទៅកាន់ប្រទេសហ្វីលីពីន នាយប់ថ្ងៃទី៣០វិច្ឆិកានេះ ចំពោះប្រដាល់ ឃិកប៊ុកស៊ីង ដែលមានចំនួន៨នាក់ដែរនោះ នឹងចេញទៅនៅយប់ថ្ងៃទី០៥ធ្នូ៕

អត្ថបទដែលជាប់ទាក់ទង