ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស៊ុន ចាន់ថុល៖ ត្រូវមានសេចក្តីថ្លៃថ្នូរនិង គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន

80


ភ្នំពេញ៖លោក ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ប្រធាន សហព័ន្ធកីឡាហែលទឹកកម្ពុជា នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានជួបសំណេះសំណាល ជាមួយគ្រូបង្វឹក និងអត្តពលិកហែលទឹកកម្ពុជា ចំនួន១២រូប មុនចេញដំណើរទៅ ប្រកួតកីឡាស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា នៅប្រទេស ហ្វីលីពីន។
លោក ហែម គិរី បានប្រាប់ឲ្យដឹងថា អំពីការខិតខំប្រឹងប្រែង របស់សហព័ន្ធកីឡាហែល ទឹកកម្ពុជា ទាក់ទងនឹងស្ថានភាពហ្វឹកហាត់ ការផ្គត់ផ្គង់អាហារូបត្ថម្ភ ដើម្បីបង្កើនសមត្ថភាពរបស់កីឡាករកីឡាការិនី ក្នុងការត្រៀមខ្លួនចូលរួម ប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន។
វិញ្ញាសាសម្រាប់ត្រៀមចូលរួម ក្នុងកីឡាស៊ីហ្គេមលើកទី៣០រួមមាន ហែលរបៀប សេរីបុរស នារីចម្ងាយ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ ហែលរបៀបកង្កែបបុរសនារី ចម្ងាយ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ ហែលរបៀបផ្ងារនារី ចម្ងាយ៥០ម៉ែត្រ ហែល របៀបផ្ងារបុរសនារី ចម្ងាយ៥០ម៉ែត្រ និង១០០ម៉ែត្រ ហែលបួនរបៀបឯកត្តជន បុរសចម្ងាយ២០០ម៉ែត្រ និងហែលបណ្តាក់ របៀបសេរីបុរសនារី ចម្ងាយ ១០០ម៉ែត្រ៤ដង។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល ក៏បានផ្តាំផ្ញើឲ្យកីឡាករកីឡាការិនី ខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែម រក្សាកេរ្តិ៍ឈ្មោះជាកីឡាករ
កម្ពុជា ប្រកបដោយសេចក្តីថ្លៃថ្នូរ គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និងបានជូនពរពួកគេ ឲ្យទទួលបានជ័យជំនះ នៅក្នុងការប្រកួតជូនជាតិមាតុភូមិយើង៕

អត្ថបទដែលជាប់ទាក់ទង