ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបទីតាំងបើកលេងល្បែងស៊ីសង ដាយម៉ិន ខាតធូន វើល ក្នុងកោះពេជ្រ ដកហូតទូហ្គេមបាញ់ត្រី៦គ្រឿង ឃាត់ខ្លួនមនុស្ស១២នាក់

55

ភ្នំពេញ៖ ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងយីហោ ដាយម៉ិន ខាតធូន វើល ដកហូតទូហ្គេមបាញ់ត្រី៦គ្រឿង ឃាត់ខ្លួនមនុស្ស១២នាក់។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅលើទីក្រុងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្បែរសាលាខណ្ឌចំការមន។

ជាលទ្ធផលកម្លាំងបានធ្វើការដកហូតទូរហ្គេមបាញ់ត្រីចំនួន ៦ គ្រឿង និងឃាត់ខ្លួនមនុស្សសរុបបានចំនួន ១២នាក់ក្នុងនោះរួមមាន៖ អ្នកទទួលខុសត្រូវចំនួន ១ នាក់ បុគ្គលិកធ្វើការនៅទីតាំងខាងលើចំនួន ៣នាក់ (ស្រី ៣នាក់) និងអ្នកចូលលេងចំនួន ៨ នាក់ (ស្រី ៣នាក់) ។

បច្ចុប្បន្នអ្នកទាំង១២នាក់ត្រូវបានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរព័ត៌មានបន្ថែម៕

អត្ថបទដែលជាប់ទាក់ទង