ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ាឌូរ៉ូ និយាយថា អាមេរិក និងកូឡុំប៊ី រៀបចំការបង្កហេតុ ធ្វើឱ្យកងទ័ពវេណេហ្ស៊ុយអេឡា ដណ្តើមយកបាន

92


សារព័ត៌មាន Sputnik នៅថ្ងៃទី ៣០​ វិច្ឆិកា ២០១៩ បានផ្សាយថា
ប្រធានាធិបតីនៃប្រទេសវេណេហ្ស៊ុយអេឡា លោកនីកូឡាស់ម៉ាឌូរ៉ូ បាននិយាយថា លោកមានព័ត៌មានថា កូឡុំប៊ី​ និងសហរដ្ឋអាមេរិក កំពុងរៀបចំផែនការបង្កហេតុ នៅតាមព្រំដែនភាគខាងលិច នៃសាធារណរដ្ឋ Bolivarian ហើយបានអំពាវនាវឱ្យបុគ្គលិកទាំងអស់ នៃកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះ ត្រូវត្រៀមសម្រាប់ការប្រយុទ្ធ។

លោកម៉ាឌូរ៉ូ បាននិយាយកាលពីថ្ងៃសុក្រថា “ខ្ញុំមានព័ត៌មានថា កូឡុំប៊ីរួមជាមួយបញ្ជាការភាគខាងត្បូង​សហរដ្ឋអាមេរិក កំពុងរៀបចំផែនការ ដើម្បីបង្កហេតុនៅឯព្រំដែន នៃប្រទេសវេណេហ្ស៊ូអេឡា ជាមួយកូឡុំប៊ី។ បុគ្គលិកទាំងអស់ នៃកងកម្លាំងប្រដាប់អាវុធ វ៉េណេស៊ុយអេឡា ត្រូវតែត្រៀមខ្លួនប្រយុទ្ធ” ។ នេះបើតាមការផ្សាយតាមរយៈ Twitter ។
លោកប្រធានាធិបតី បានបន្ថែមថា ការបង្កហេតុនេះ បានបង្កឱ្យមានជម្លោះយោធា នៅតាមព្រំដែន វ៉េណេស៊ុយអេឡា – កូឡុំប៊ី ដើម្បីទាក់ទាញការយកចិត្តទុកដាក់ ពីការតវ៉ាដែលបានកើតឡើង នៅក្នុងប្រទេសកូឡុំប៊ី។

កាលពីដើមខែកញ្ញា ម៉ាឌូរ៉ូ បានប្រកាសសមយុទ្ធយោធា ទ្រង់ទ្រាយធំ នៅតាមព្រំដែនខាងលិច របស់ប្រទេសនេះ ជាមួយប្រទេសកូឡុំប៊ី ដោយនិយាយថា ប្រទេសជិតខាងរបស់ខ្លួន បានបង្ហាញពីការគំរាមកំហែង សន្តិសុខពណ៌ទឹកក្រូចមួយកម្រិត។

ប្រទេសជិតខាងទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមក ជាទៀងទាត់ថា បានគាំទ្រដល់កងជីវពល ប្រឆាំងនឹងរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង