ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ៖ តាមរយៈសន្និសីទ សេដ្ឋកិច្ចប្រចាំឆាំ្ន២០១៩របស់សហព័ន្ធពាណិជ្ជករ ចិន កម្ពុជានិងទទួលបានកំណើនអ្នកវិនិយោគទុនកាន់តែច្រើនលើទឹកដីកម្ពុជា

64

ភ្នំពេញ៖ លោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានបញ្ជាក់ថា៖ តាមរយៈសន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំ ២០១៩របស់សហព័ន្ឋពាណិជ្ជករចិនទាជីវសកលលោកអាណត្តិទី៥ និងកិច្ចប្រជុំកំពូល វិនិយោគ នៅកម្ពុជា អ្នកវិនិយោគចិនធំៗកាន់តែច្រើន និងមក បណ្ដាក់ទុនវិនិយោគនៅកម្ពុជា មិនតែប៉ុណ្ណោះកម្ពុជា និងមានកំណើនសេដ្ឋកិច្ច កាន់តែខ្ពស់ បើធៀបទៅកំណើនសេដ្ឋកិច្ចបច្ចប្បន្ន ។លោក យឹម ឆៃលី បាន បញ្ជាក់ឲ្យដឹងបែបនេះ នៅក្នុងពិធី បើកមហាសន្និបាត របស់សហព័ន្ធពាណិជ្ជករចិនទាជីវ នៅសាលសន្និសីទ ពិព័កោះពេជ្រ នៅរាត្រីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៩ ។
លោក ពុង ឃាវសែ ប្រធានសម្ពន្ធ័ខ្មែរចិន បានមានប្រសាសន៍ថា៖ ចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាប្រភពវិនិយោគធំជាងគេនៅកម្ពុជា។ តាមរយៈការអនុវត្តយុទ្ឋសាស្ត្រខ្សែក្រវ៉ាត់មួយ ផ្លូវមួយ, វិនិ យោគ គិនចិនកាន់តែច្រើនបានមកបណ្តាក់ទុននៅកម្ពុជា។ ពាណិជ្ជករចិនទាជីវ គឺជាក្រុមពាណិជ្ជករចិន ដ៏មានឥទ្ធិពលលើឆាក អន្តរជាតិ។ ការខិតខំប្រឹងប្រែងរបស់ក្រុមពាណិជ្ជករចិនទាជីវ មិនត្រឹមតែអភិវឌ្ឍន៍មុខរបររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកអភវឌ្ឍន៍ សេដ្ឋកិច្ចប្រទេសដែលពួកគេរស់នៅផងដែរ។
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា និងចិន ធ្លាប់មានទំនាក់ទំនង់ជាមួយគ្នាជាយូរ លង់ណាស់មកហើយ ទាំងផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ និងការទូត។ ប្រទេសកម្ពុជា ជាប្រទេសដ៏សំខាន់មួយ ស្ថិតនៅតាមបណ្តោយខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់ចិន ហើយកម្ពុជាបច្ចុប្បន្ន មានសុខសន្តិភាព សេ្ថភាពនយោបាយ សុវត្ថិភាពសង្គម និងមានកំណើនសេដ្ឋកិច្ចខ្ពស់ ព្រមទាំងមានលក្ខខណ្ឌវិនិយោគល្អប្រសើរ។ ទាំងនេះ គឺជាកត្តាដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគពីបរទេស ពិសេសពីប្រទេសចិន។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានបញ្ជាក់ថា៖ ពាណិជ្ជករចិនទាជីវ ក៏ដូចជាពាណិជ្ជករកម្ពុជា ដែលបានចូលរួមក្នុងសន្និសីទ នៅរាត្រីនេះ ពិតជាមានសារៈ សំខាន់ណាស់ ដើម្បីពិនិត្យមើលពី ស្ថានភាពជាក់ស្តែង នៃការវិនិយោគនៅកម្ពុជា។ ប្រទេសទាំងពីរ ចិន-កម្ពុជា បានខំកសាង និងពូនជ្រុំមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងខ្លាំងក្លា ក្រោម ការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ឯកឧត្តមប្រធា នាធិបតី ស៊ី ជិនភីង និងសម្តេចតេជានាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក ឧបនាយករដ្ឋមន្ត្រីបន្តថា កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនៃប្រទេសយើងទាំង២ គឺជាស្ពានចម្លង និងតភ្ជាប់វិស័យផ្សេងៗទៀត រួមមានសេដ្ឋកិច្ច វប្បធម៌ សុខាភិបាល អប់រំ និងសង្គមកិច្ច។ល។  ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដែលមានកំណើនប្រមាណ៧%ក្នុង១ឆ្នំា ជាង២០ឆ្នំាកន្លងមកនេះ គឺពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់ក្រុមហ៊ុន និងសហគ្រាសចិនបាននោះទេ។ 
ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណដល់គ្រប់ក្រុមហ៊ុន សហ គ្រាស និងអ្នកវិនិយោគិនចិនទាំងអស់ ដែលបាន បោះទុនវិនិយោគលើវិស័យនានានៅកម្ពុជា ប្រកប ដោយការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ ដែលជាខឿនដ៏សំខាន់សម្រាប់ ការវិនិយោគនៅកម្ពុជា។
លោក ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា  ផ្អែកតាមកត្តាភូមិសាស្រ្ត ប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់នៃ ប្រទេស កំពុងអភិវឌ្ឍន៍មួយយ៉ាងឆាប់រហ័ស ជាមួយនឹងកត្តាគុណសម្បត្តិជាច្រើន ម្យ៉ាងទៀត កម្ពុជាស្ថិតនៅក្នុងតំបន់ជាប់ដងទន្លេមេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់។ ឈរលើកត្តាអំណោយផលទាំងអស់នេះ សង្ឃឹមថា សហព័ន្ធពាណិជ្ជករចិនទាជីវ នឹងបន្តដាក់ទុនវិនិយោគកាន់តែច្រើនទ្បើងៗថែម ទៀតក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ជាមួយនឹងរាជរដ្ឋាភិបាល ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង