ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនដៃដល់ម្នាក់ ករណីហិង្សា ដាល់ជនរងគ្រោះពីរដៃចំភ្នែកខាងស្តាំប៉ោងជាំ និង បែកចិញ្ចើមខាងស្តាំ

66

ភ្នំពេញ៖ មានករណី ហិង្សាដោយចេតនា (ប្រើដៃវាយបណ្តាលឲ្យរបួស)នៅមុខផ្ទះលេខ១៣ ផ្លូវជាតិ លេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៤-១១-២០១៩ ម៉ោង១៣និង៣០នាទី។

ជនរងគ្រោះឈ្មោះ ស ប៊ុនហាន ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅអាហារដ្ឋានម៉ារ៉ាឌី ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។

ជនសង្ស័យឈ្មោះ យូ រស្មី ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ប៉ះកង់ ស្នាក់នៅផ្ទះកើតហេតុ។
#ហេតុការណ៍ ៖ កាលពីថ្ងៃទី ២៤-១១-២០១៩ ម៉ោង១៣និង៣០នាទី ជនរងគ្រោះកំពុងឈរយាមនៅមុខអាហារដ្ឋាន ម៉ារ៉ាឌី ពេលនោះក៏មានភ្ញៀវបើករថយន្តមកឈប់មុខហាងចូលញាំអាហារ រួចជនរងគ្រោះក៏ទៅយកសម្បកកេសក្រដាស់ ដែលទុកនៅមុខផ្ទះជនសង្ស័យ (ចំណុចកើតហេតុ) មកបាំងកញ្ចក់រថយន្តឲ្យភ្ញៀវ ស្រាប់តែជនសង្ស័យចេញពីក្នុងផ្ទះ ស្រែកជេរជនរងគ្រោះថា អ្ហែងមានខួរក្បាលអត់ បានមកយកសម្បកកេសក្រដាស់របស់អញចឹង! ជនរងគ្រោះឆ្លើយថា ជារបស់ខ្ញុំទេ! ហើយក៏ទាស់ពាក្យសម្តីគ្នា រួចជនសង្ស័យស្ទុះចាប់កអាវវាយជនរងគ្រោះពីរដៃចំភ្នែកខាងស្តាំប៉ោងជាំ និង បែកចិញ្ចើមខាងស្តាំ បន្ទាប់មកប្រពន្ធជនរងគ្រោះឃើញចូលមកឃាត់ក៏ត្រូវបានជនសង្ស័យទះមួយដៃចំក្បាលដួលទៅ លើដី រួចក៏មានអ្នកក្បែរនោះជួយឃាត់ ចំណែកជនសង្ស័យក៏ដើរគេចចេញទៅបាត់។ លុះដល់ថ្ងៃទី ២៩-១១-២០១៩ ម៉ោង១៧និង០០នាទី សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ បញ្ជូនមក អធិការដ្ឋានខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង