ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាបករណីរក្សាទុកសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែង ចាប់មនុស្ស២នាក់

95


បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន។ នៅថ្ងៃ ចន្ទ ទី ២ ខែវិច្ឆិកា ឆ្នាំ ២០ ១៩ វេលាម៉ោង ១៥និង៣០នាទី អនុវត្តជាប់ជាប្រចាំនូវអនុសាសន៍ដឹកនាំរបស់លោក ឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងក្រោមការចង្អុល បង្ហាញលើការងារជំនាញពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នង ការរងផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន នគរបាលស្រុកឯកភ្នំ ដែលមានលោកវរសេនីយ៍ឯក ឡុង យោ ធាវីរ: ជាអធិការនគរបាលស្រុក បានដឹកនាំធ្វើ ការ បង្រ្កាបករណីរក្សាទុកដោយ ខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង ចាប់មនុស្ស២នាក់ នៅចំណុចក្រុមទី០៤ ភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្ត បាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់ឃាត់ ខ្លួនជនសង្ស័យបានចំនួន០២នាក់ មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះអេង វាសនា ហៅក្រាញ់ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិបាក់រទេះ ឃុំព្រែក ហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ២-ឈ្មោះជឿន សុខជា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ វត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ផ្លាស្ទិច ពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទ មេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន ០៨ថង់ (០៧ ថង់តូចនិង០១ថង់ធំ)។ ថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន។ ទូរស័ព្ទដៃចំនួន០១គ្រឿង។

បច្ចុប្បន្ននេះ នគរបាលស្រុកឯកភ្នំបានរៀបចំ កសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីស្រាវជ្រាវបន្ត ក្នុងករណីរកឃើញថាម្សៅក្រាមសថ្លាទាំងនេះ គឺជាគ្រឿងញៀន នោះសមត្ថកិច្ចនគរបាលនឹង ចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង